មហាសន្និបាត AIPA ៤១ បន្តថ្ងៃប្រជុំទី២ដោយពិភាក្សាលើបញ្ហាសំខាន់ជាច្រើន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ នាថ្ងៃទី៩ កញ្ញា មហាសន្និបាតបន្តថ្ងៃប្រជុំទី២ដោយពិភាក្សាអំពីបញ្ហា សំខាន់ជាច្រើន។
មហាសន្និបាត AIPA ៤១ បន្តថ្ងៃប្រជុំទី២ដោយពិភាក្សាលើបញ្ហាសំខាន់ជាច្រើន - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan - ប្រធានមហាសន្និបាត AIPA ៤១ អញ្ជើញថ្លែងនៅពិធីបើក AIPA ៤១ នៅថ្ងៃទី៨ កញ្ញា នៅទីក្រុងហាណូយ។ (រូបថត៖ TTXVN) 

ក្នុងថ្ងៃនេះ មានប្រព្រឹត្តទៅនូវកិច្ចប្រជុំរបស់គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ចនិងគណៈកម្មាធិការ ចាត់តាំង។ គណៈកម្មាធិការសេដ្ឋកិច្ចពិចារណាហើយអនុម័ត លើសេចក្ដីសម្រេចចិត្តស្ដីពីតួនាទីរបស់សភាក្នុងការជំរុញការតភ្ជាប់និងការស្ដារសេដ្ឋកិច្ចអាស៊ានឡើងវិញក្រោយពីជម្ងឺ Covid-19។ គណៈកម្មាធិការ សង្គមកិច្ចពិចារណាហើយអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការបង្កើនតួនាទីរបស់ AIPA ក្នុងការកសាងសហគមន៍វប្បធម៌-សង្គមអាស៊ានប្រកប ដោយការឆ្លើយតបនឹងជម្ងឺ Covid-19។

ចំណុចថ្មីនៃមហាសន្និបាត AIPA ៤១នោះ គឺគណៈកម្មាធិការនីមួយៗ របស់ AIPA នឹងចេញផ្សាយសេចក្ដីសម្រេចចិត្តរួមមួយ ប៉ុន្តែឆ្លុះបញ្ចាំងបាន នូវបំណងប្រាថ្នារបស់ប្រទេសទាំងឡាយ។ ខ្លឹមសារនៃសេចក្ដីសម្រេចចិត្ត រួមនានាឆ្នាំនេះសុទ្ធតែផ្សាភ្ជាប់នឹងស្ថានភាពជម្ងឺនិងផលប៉ះពាល់នៃជម្ងឺ Covid-19 ទៅលើបណ្ដាវិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ