មហាសន្និបាតគណៈបក្សកម្មុយនិស្តរុស្ស៊ីលើកទី ១៥ បានបើក

(VOVworld) – នាថ្ងៃទី​ ២៣ កុម្ភៈ មហាសន្និបាតគណៈបក្សកម្មុយនិស្តរុស្ស៊ីលើក ទី ១៥
បានបើក​ នៅរដ្ឋធានី មូស្គូ ដោយមានការចូលរួមរបស់តំណាងចំនួន ៣០០ នាក់។ គណៈប្រតិភូបក្សកម្មុយនិស្តវៀតណាមដឹកនាំដោយសមាជិកការិយា ល័យនយោបាយ
លោក Ngo Van Du បានចូលរួមព្រឹត្តិការនេះ។ ក្នុងលិខិតអបអរសាទរមហាសន្និបាត ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន​សម្តែងនូវជំនឿជាក់ថា៖ គណៈបក្សកម្មុយ
និស្តរុស្ស៊ីនឹងអភិវឌ្ឍន៍ឲ្យខ្លាំងក្លា ពីមួយ ថ្ងៃទៅមួយថ្ងៃ និងរួមចំណែកដ៏សែនសំខាន់​ ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិ។ ថ្លែងមតិនៅទីនេះ ប្រធានគណៈបក្ស
កម្មុយនិស្តរុស្ស៊ី លោក Genadzi Zhiuganov បានឲ្យដឹងថា៖

“ក្នុងរយៈពេល ២០ ឆ្នាំ កន្លងមក គណៈបក្សកម្មុយនិស្តរុស្ស៊ីបាននិងកំពុង អភិវឌ្ឍន៍
យ៉ាងខ្លាំងក្លា ដើម្បីបន្តការពារផលប្រយោធន៍របស់ប្រជាជនគ្រប់ប្រទាប់ កសាង
សង្គមនិយមនិងប្រទេសរុស្ស៊ីរាំងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ។ យើងជឿជាក់និងប្តេជ្ញា
ឈានទៅសង្គមនិយមដោយឈរលើសតិអារម្មណ៍របស់លេនីន។”
មហាសន្និបាតបានបទនាថ្ងៃទី ២៤ កមុភៈ។

                       
មហាសន្និបាតគណៈបក្សកម្មុយនិស្តរុស្ស៊ីលើកទី ១៥ បានបើក - ảnh 1
លោក Ngo Van Du សមាជិកការិយា ល័យនយោបាយទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី
(រូបថត​Internet)

ក្នុងក្របខ័ណនៃដំណើរទស្សនកិច្ចនៅរុស្ស៊ីនិងចូលរួម​មហាសន្និបាតគណៈបក្សកម្មុយ
និស្តរុស្ស៊ីលើក ទី ១៥ នាព្រឹកថ្ងៃទី២៤កុម្ភះលោកNgo Van Du បានមានជំនួបជាមួយ
ប្រធានគណៈបក្សកម្មុយនិស្តរុស្ស៊ី លោក Genadzi Zhiuganov ។លោកNgo Van Du មាន
បំណងថា៖កិច្ចសហប្រតិបត្តិការសាមគ្គីភាពមិត្តភាពរវាងបក្សទាំង២នឹងអភិវឌ្ឍន៍ខ្លាំង
ពីមួយថ្ងៃទៅ១ថ្ងៃ។លោកអោយដឹងថា៖" ក្នុងប៉ុន្មានឆ្នាំជិតៗនេះទំនាក់ទំនងរវាងគណៈ
បក្សកម្មុយនិស្តរុស្ស៊ី ជាមួយបក្សកម្មុយនិស្តវៀតណាមត្រូវ​បានពង្រឹងនិងពង្រីកដោយ
ឥតឈប់ឈរយើងខ្ញុំមានបំណងថា៖នាពេលខាងមុខសកម្ភាពរវាងបក្សទាំង២នឹងបាន
ជំរុញតទៅទៀត  "។




ប្រតិកម្មទៅវិញ

ផ្សេងៗ