មហាសន្និបាតតំណាងនៃសហព័ន្ធយុវជនវៀតណាមលើកទី ៨ បានប្រារព្ធយ៉ាងឧឡារិក

(VOVWORLD) -  នាព្រឹកថ្ងៃទី ១១ ខែធ្នូ មហាសន្និបាតតំណាងទូទាំងប្រទេសនៃសហព័ន្ធយុវជនវៀតណាម លើកទី ៨ អាណត្តិ ២០១៩ - ២០២២ បានប្រារព្ធយ៉ាងឧឡារិកនៅទីក្រុងហាណូយ។ ភ្ញៀវកិត្តយសជាង ៤០០ នាក់ ជាថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ; តំណាងវីរៈអ្នកម្តាយ វៀតណាម វីរៈបុរសពលកម្ម, កងកម្លាំងប្រដាប់អាវុធ, តំណាងអតីតកម្មាភិបាលសហភាព និងយុវជនឆ្នើមវ័យក្មេងវៀតណាមជាច្រើនរូប បានចូលរួមក្នុងមហាសន្និបាតផងដែរ។

មហាសន្និបាតតំណាងនៃសហព័ន្ធយុវជនវៀតណាមលើកទី ៨ បានប្រារព្ធយ៉ាងឧឡារិក - ảnh 1

មហាសន្និបាតតំណាងនៃសហព័ន្ធយុវជនវៀតណាមលើកទី ៨ បានប្រារព្ធយ៉ាងឧឡារិក 

នៅក្នុងសុន្ទរកថាបើក លោក Le Quoc Phong លេខាទី ១ នៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងជាប្រធានមជ្ឈឹមសហព័ន្ធយុវជនវៀតណាមបានសង្កត់ធ្ងន់ ថា៖ អស់រយៈពេលជាង ៦៣ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍មក សហព័ន្ធយុវជន វៀតណាម កាន់តែសក្តិសម ក្លាយជាអង្គការសង្គមទូលំទូលាយរបស់យុវជននិងបណ្តាអង្គការយុវជនវៀតណាមស្នេហាជាតិ ដែលតែងតែរួមចំណែក សាមគ្គីភាពយុវជន វៀតណាមគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិងក្រៅប្រទេសទាំងអស់  ដោយខិតខំដើម្បីបុព្វហេតុឯករាជ្យជាតិនិងសង្គមនិយម។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ កម្មវិធីនិងសកម្មភាពថ្មីៗ មានការច្នៃប្រឌិតជាច្រើនត្រូវបានអនុវត្តយ៉ាងទូលំទូលាយ។ លោក Le Quoc Phong បានលើកច្បាស់ថា៖ “បដិវត្ត ៤.០ និងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា ចាប់ផ្តើមអាជី វកម្មច្នៃប្រឌិត កំពុងជានិន្នាការដ៏សំខាន់មួយ ដែលជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ដោយនាំមកនូវទាំងឱកាសនិងបញ្ហាប្រឈមផង។ បរិបទនិងស្ថានភាពក្នុងរយៈពេល ៥ ឆ្នាំខាងមុខ តម្រូវអោយសហព័ន្ធយុវជនវៀត ណាមចាំបាច់ត្រូវកែលំអរទាំងខ្លឹមសារក៏ដូចជារបៀបប្រតិបត្ដិការ ដើម្បីលើកកម្ពស់នូវគុណភាពនិងប្រសិទ្ធភាពនៃចលនាជាពិសេស បង្កលក្ខណៈងាយស្រួល  សម្រាប់យុវ ជនហត់ពត់លត់ដំខ្លួន ចូលរួមវិភាគទាននិងរីកចម្រើន”។

អញ្ជើញថ្លែងនៅក្នុងពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៨ សហព័ន្ធយុវជនវៀតណាម លោក Tran Quoc Vuong លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបានមានប្រសាសន៍ថា៖ “រាល់ចលនា កម្មវិធីសកម្មភាពរបស់សហព័ន្ធយុវជនវៀត ណាមនាអាណត្តិខាងមុខ គឺត្រូវលើកកម្ពស់ស្មារតីច្នៃប្រឌិតរបស់យុវជន រួមចំណែកលើកកម្ពស់សេចក្តីស្រឡាញ់មាតុភូមិសម្រាប់យុវជនជំនាន់ក្រោយ រួមទាំងកសាងគំរូយុវជនក្នុងយុគសម័យថ្មីនិងការស្ម័គ្រចិត្តរបស់យុវជនវៀតណាម។ ទន្ទឹមនឹងនេះ ត្រូវថែរក្សាជីវភាពទាំងខាងសម្ភារៈនិងខាងស្មារតីជានិច្ច ព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់យុវជន។ ដើម្បីធ្វើបានដូចនេះ សកម្មភាពរបស់សហព័ន្ធយុវជន ត្រូវតែអនុវត្តជាក់ស្តែង និងត្រូវបានជ្រួតជ្រាបក្នុងយុវជន ដើម្បីយុវជនជឿជាក់ផង និងត្រៀមខ្លួន ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់សហព័ន្ធ”។

ក៏នាព្រឹកថ្ងៃដដែល អង្គមហាសន្និបាតបានប្រគល់គម្រោងអាគារវប្បធម៌សហគមន៍សម្រាប់យុវជនជនជាតិភាគតិចចំនួន ១៦ នាក់ ក៏ដូចជាស្តាប់បទអន្តរាគមន៍របស់តំណាងមួយចំនួនដែលចូលរួមមហាសន្និបាតនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ