មហាសន្និបាតតំណាងសមាគមពុទ្ធសាសនាវៀតណាមលើកទី៨បានបិទបញ្ចប់ប្រដោយជោគជ័យ

(VOVWORLD) -នារសៀលថ្ងៃទី២២វិច្ឆិកា មហាសន្និបាតតំណាងទូទាំងប្រទេស សមាគមពុទ្ធ សាសនាវៀតណាមលើកទី៨ អាណត្តិ២០១៧-២០២០ បានបិទបញ្ចប់ប្រកបដោយ ជោគជ័យ។ 
មហាសន្និបាតតំណាងសមាគមពុទ្ធសាសនាវៀតណាមលើកទី៨បានបិទបញ្ចប់ប្រដោយជោគជ័យ - ảnh 1 ព្រះតេជគុណ Thich Thanh Nhieu

ក្រោយរយៈពេល២ថ្ងៃធ្វើការ មហាសន្និបាតបានពិភាក្សា និងឯក ភាព លើកម្មវិធីនៃសកម្មភាពកិច្ចការពុទ្ធសាសនាអាណត្តិ ៨ ដោយមានគោលដៅចំនួន៩ ក្នុងនោះមានភារកិច្ច ពង្រឹងនិងពង្រីកតម្លៃវប្បធម៌ពុទ្ធសាសនាវៀតណាម ចូលរួម ចំណែកកសាងខឿនវប្បធម៌វៀតណាម ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិក្នុងសម័យធ្វើសមា ហរណកម្មអន្តរជាតិ។ ព្រះតេជគុណ Thich Pho Tue បន្តកាន់ដំណែងជាព្រះតេជគុណធម្មាធិបតី សមាគម ពុទ្ធសាសនាវៀតណាម។ ព្រះ តេជគុណ Thich Thien Nhon កាន់ដំណែងប្រធាន ក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាម អាណត្តិ ២០១៧-២០២០។

        អញ្ជើញថ្លែងពុទ្ធដីកាបិទមហាសន្និបាត ព្រះតេជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាអភិបាលមជ្ឈឹម សមាគមពុទ្ធសាសនាវៀតណាម បានអះអាងថា៖

        “ជាមួយនឹងស្មារតី បញ្ញា វិន័យ ធ្វើសមាហរណកម្ម អភិវឌ្ឍន៍ មហាសន្និបាត លើកនេះ បានផ្តោតសំខាន់លើការគោលដៅលើកកំពស់គុណភាពនៃក្រុមប្រឹក្សា អភិបាល។ ពោលគឺ ក្រុមប្រឹក្សាអភិបាលនីតិកាលទី៨ពិតជាសមូហភាពសាមគ្គី រឹងមាំ មានសមត្ថភាព មានគុណធម៌ល្អ មានការផ្លាស់ប្តូរថ្មីដោយឥតឈប់ឈរ មានការច្នៃប្រឌិត ឆ្លើយតបទៅនឹងតម្រូវការនិងភារកិច្ចនៃសម័យធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ