មហាសន្និបាតបក្សភាគខេត្ត Quang Ngai អាណត្តិ២០១៥-២០២០

មហាសន្និបាតបក្សភាគខេត្ត Quang Ngai អាណត្តិ២០១៥-២០២០ - ảnh 1

(VOVworld) - មហាសន្និបាតបក្សភាគខេត្ត Quang Ngai ភាគកណ្ដាលវៀតណាម អាណត្តិ២០១៥-២០២០បានប្រារព្ធនាព្រឹកថ្ងៃទី២១ តុលាដោយមានការចូលរួម
របស់តំណាង៣៥០នាក់។ក្រោមទិសស្លោក “សាមគ្គីភាព ប្រជាធិបតេយ្យ វិន័យ
ផ្លាស់ប្ដូរថ្មី” មហាសន្និបាតលើកនេះបានដាក់ចេញគោលដៅទូទៅសំរាប់ អាណត្តិ
ខាងមុខនោះគឺកសាងបក្សភាគស្មោះត្រង់ រឹងមាំ ពង្រីកកម្លាំងរបស់ប្រជាជនទាំង
មូលសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចលឿននិងនិរន្តរភាពផ្សាភ្ជាប់នឹងការអភិ វឌ្ឍន៍វប្បធម៌
សង្គម លើកកំពស់គុណភាពទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជា ជន។ថ្លែងមតិ
នៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា
ក្នុងរយៈពេល៥ឆ្នាំខាងមុខ ខេត្ត Quang Ngai ត្រូវ ប្រមូលផ្ដុំពង្រីកនូវឧត្តមភាពនៃ
តំបន់ ក្នុងនោះផ្ដោតលើការអភិវឌ្ឍន៍ឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្ម
ស្អាត និងផលិតផលនានាដែលមានសមត្ថភាព ប្រកួតប្រជែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ