មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ “អាយុខ្ពស់-គំរូភ្លឺថ្លា”លើកទី៣

មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ “អាយុខ្ពស់-គំរូភ្លឺថ្លា”លើកទី៣ - ảnh 1
លោកឧបនាយករដ្ឋមន្ត្រី Vu Duc Damបានប្រគល់ជូន គ្រឿង
ឥស្សរិយយសពលកម្មថ្នាក់ទី១ សម្រាប់សមាគមជនចាស់ជរា
វៀតណាម (រូបថតៈ vov)


(VOVworld)-នាព្រឹកថ្ងៃទី៥ឧសភានៅទីក្រុងហាណូយ វៀតណាមមជ្ឈឹមសមាគម
ជនចាស់ជរាវៀតណាមបានរៀបចំមហាសន្និបាត ប្រឡងប្រណាំងស្នេហាជាតិ
“អាយុខ្ពស់-គំរូភ្លឺថ្លា” លើកទី៣និងរំលឹកលើកទី២០ នៃសមាគមជនចាស់ជរា(ថ្ងៃ
ទី១០ឧសភា១៩៩៥ ថ្ងៃទី១០ឧសភា២០១៥)។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋ
មន្ត្រីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖“ក្នុងសម័យផ្លាស់ប្តូរថ្មីនិង
ធ្វើសមាហរណកម្ម សមាគមជនចាស់ជរា ត្រូវ បានបង្កើតឡើង​សំដៅ រួមចំណែក
ក្នុងការកសាងនិងបង្កើតការផ្តួចផ្តើមគំនិត គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមនិយាយរួម និងថែទាំជនចាស់ជរានិយាយដោយឡែក ” ។

      ក៏ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Damបានប្រគល់ជូន គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ សម្រាប់សមាគមជនចាស់ជរាវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ