មហាសន្និបាតពិភពលោកEsperantoលើកទី៩៧បើកនៅទីក្រុងហាណូយ

មហាសន្និបាតពិភពលោកEsperantoលើកទី៩៧បើកនៅទីក្រុងហាណូយ - ảnh 1
មហាសន្និបាត Esperantoលើកទី៩៧(UK97)
 (រូបថតៈ TTXVN)

(VOV)- មហាសន្និបាតពិភពលោក Esperanto លើកទី៩៧(UK 97)បានប្រព្រឹត្តទៅ
នៅទីក្រុងហាណូយ វៀតណាម នាព្រឹកថ្ងៃទី ២៩កក្កដា។ មហា​សន្និបាតនេះ​បានរៀបចំឡើងដោយសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម និងសមាគម
Esperanto របស់វៀតណាម និងសមាគម Esperanto ពិភពលោក។ ថ្លែងមតិក្នុង
ពិធី អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan សង្កត់ធ្ងន់ថា ការរៀបចំ មហា
សន្និបាតនេះ​ជាគិត្តិយសនិងមោទនភាពរបស់វៀតណាម។ អនុប្រធានរដ្ឋលើក
ច្បាស់ថា៖ “ខ្ញុំអះអាងពីការគាំទ្ររបស់បក្សនិងរដ្ឋវៀតណាមចំពោះការអភិវឌ្ឍន៌
របស់ចលនា Esperanto ក្នុងប្រទេសនិងលើពិភពលោក។ ខ្ញុំជឿជាក់ថា
Esperanto នឹងបន្តក្លាយទៅជាភាសាអន្តរជាតិដែលផ្សារភ្ជាប់ប្រជាជនរបស់
បណ្តាប្រទេសលើ ពិពភលោក ដើម្បីសន្តិភាព អភិវឌ្ឍន៌​និងសហប្រតិបត្តិការ។
ដោយស្មារតី វៀត ណាមជាមិត្ត ជាដៃគូគួរឲ្យមានទំនុកទុកចិត្តនិងជាសមាជិក
មានការទទួលខុសត្រូវរបស់សហគមអន្តរជាតិ យើងខ្ញុំជឿជាក់ថា សន្តិភាព
មិត្តភាព និងកិច្ចសហ ប្រតិបត្តិការនឹងនាំមកជីវភាពសម្បូរធូរធារ និងសុភមង្គល
ឲ្យយើងគ្រប់រូប”។
ប្រធានសមាគម Esperanto ពិភពលោក(UEA) លោក Probal
Dasgupta ក៏ជឿជាក់ថា Esperanto នឹងបន្តបានផ្សព្វផ្សាយលើប្រទេសជាច្រើន
ក្នុងនោះ មានវៀតណាម និងនិងក្លាយទៅជាស្ពានតភា្ជប់វប្បធម៌ សាមគ្គីភាព របស់ប្រជាជនស្នេហាសន្តិភាពលើពិភពលោក៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ