មហាសន្និបាតសុខាភិបាលពិភពលោក៖ វៀតណាមជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការអន្តរជាតិលើវិស័យសុខាភិបាល

(VOVWORLD) - ក្នុងឱកាសចូលរួមមហាសន្និបាតសុខាភិបាលពិភពលោកលើកទី៧១ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់ទី២៦ ឧសភា នៅទីស្នាក់ការអ.ស.បនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះ អនុរដ្ឋមន្រ្តីក្រសួងសុខា ភិបាលវៀតណាមលោក Le Quang Cuong ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល បានជួបសន្ទនានិងជួបធ្វើការជាមួយដៃគូអន្តរជាតិជាច្រើន។
មហាសន្និបាតសុខាភិបាលពិភពលោក៖ វៀតណាមជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការអន្តរជាតិលើវិស័យសុខាភិបាល - ảnh 1 គណៈប្រតិភូវៀតណាមចូលរួមមហាសន្និបាតសុខាភិបាលពិភពលោក (រូបថត៖ TTXVN)

ក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូក្រសួងសុខាភិបាលនិងសុខុមាលភាពសង្គមកូរ៉េខាងត្បូង ភាគីទាំងពីរបានពិភាក្សាអំពីការសុក្រិតកំណត់ហេតុសហប្រតិបតិ្តការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសុខុមាលភាពសង្គមកូរ៉េខាងត្បូង។

        គណៈប្រតិភូក្រសួងសុខាភិបាលវៀតណាមក៏បានជួបធ្វើការជាមួយនាយិកាកម្មវិធីជំងឺរបេងពិភពលោករបស់ WHO លោកស្រី Tereza Kasaeva ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបតិ្តការនាពេលខាងមុខ។ លោកស្រី Tereza Kasaeva បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាមទទួលបានក្នុងការងារបង្ការប្រឆាំងជំងឺរបេង ហើយមានគោលបំណងថា វៀតណាមនឹងចែករំលែក បទពិសោធន៍ជាមួយប្រទេសនានាដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរបេង។

        អនុរដ្ឋមន្រ្តីលោក Le Quang Cuong ក៏បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអំពីការលុបកំចាត់ជំងឺគ្រុនចាញ់នៅមហាអនុតំបន់ទន្លេមេគង្គ (GMS) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ