មហាសន្និបាតសម្ព័ន្ធយុវជនវៀតណាមលើកទី៧

(VOVworld) - មហាសន្និបាតសម្ព័ន្ធយុវជនវៀតណាមលើកទី៧ អាណត្តិ២០១៤-
២០១៩ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ដល់ទី២៩ ធ្នូ នៅរដ្ឋធានីហាណូយ ដោយ
មានការចូលរួមរបស់យុវជនគំរូចំនួន៨០០រូបដែលជាតំណាងរបស់ជនជាតិទាំង
៥៤។ក្នុងឱកាសនេះ មហាសន្និបាតនឹងបំផុសចលនា “ខ្ញុំស្នេហាមាតុប្រទេសខ្ញុំ”។លេខាមជ្ឈឹមសម្ព័ន្ធយុវជន និងជាអនុប្រធានអចិន្រ្តៃសម្ព័ន្ធយុវជនវៀតណាម
លោក Nguyen Phi Long បានឲ្យដឹងថា៖

មហាសន្និបាតសម្ព័ន្ធយុវជនវៀតណាមលើកទី៧ - ảnh 1


“មជ្ឈឹមសមាគមសម្ព័ន្ធយុវជនវៀតណាម បានសំរេចចិត្តបំផុសចលនា “ខ្ញុំស្នេហា
មាតុប្រទេសខ្ញុំ” ដើម្បីលើកទឹកចិត្តយុវជនបង្ហាញពីសេចក្ដីស្នេហាជាតិរបស់ខ្លួន។តាមរយៈចលនារនេះ យើងខ្ញុំក៏មានគោលបំណង ប្រមូលផ្ដុំយុវជនគ្រប់ស្រទាប់​ ដែលមិនប្រកាន់ជនជាតិ សាសនា រួមជាមួយគ្នាពង្រីកស្មារតីច្នៃប្រឌិតម្ចាស់ការ
ហ្វឹកហាត់ រួមវិភាគទានកម្លាំងវ័យក្មេងចូលរួមបុព្វហេតុកសាងនិងការពារមាតុ
ប្រទេសក្នុងសភាពការណ៍ថ្មី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ