មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣៖ គណប្រតិភូ​វៀតណាម​ចូលរួមសន្និសិទក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន

(VOVWORLD) -នាយប់ថ្ងៃទី២៨ ខែកញ្ញារដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបើកសន្និសីទក្រៅផ្លូវការ នៅខាងក្រៅសម័យប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣។ 
មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣៖ គណប្រតិភូ​វៀតណាម​ចូលរួមសន្និសិទក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន  - ảnh 1 ប្រធានគណៈបេសកកម្មតំណាងវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy 

នេះគឺជាសកម្មភាពជាប្រចាំឆ្នាំរបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន សំដៅផ្លាស់ប្ដូរមតិអំពីបញ្ហាអន្តរជាតិ និងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ អនុរដ្ឋមន្ត្រី ប្រធានគណៈបេសកកម្មតំណាងវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ដឹកនាំគណប្រតិភូវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំនេះ។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Dang Dinh Quy បានអះអាងនូវតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅក្នុងតំបន់។ លោក បានសង្តត់ធ្ងន់ថា សាមគ្គីភាព និង ឯកភាពអាស៊ានគឺជា កត្តាសំខាន់ក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។

ស្ដីពីបញ្ហានៅសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងជាថ្មីម្តងទៀតនូវជំហររួមរបស់អាស៊ានដោយជំរុញឱ្យភាគីទាក់ទិននានា ខិតខំប្រឹងប្រែងអនុវត្តន៍សេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញ និងកសាងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ។

        នាថ្ងៃដដែល បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានបើកសន្នសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - អង្គការសហប្រជាជាតិ (AUMM) ផងដែរ។ អង្គសន្និសីទបានអះអាងនូវការប្តេជ្ញាចិត្តរបស់អាស៊ាន និង អង្គការសហប្រជាជាតិ ក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃលើគ្រប់ជ្រុងជ្រោយ ដោយឆ្ពោះទៅការអនុវត្តដោយជោគជ័យនូវរាល់គោលដៅទស្សនវិស័យអាស៊ាន ឆ្នាំ ២០២៥និងរបៀបវារៈរបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍ដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ