មហាសន្និបាតអង្គការសហប្រជាជាតិបើកសម័យ​ប្រជុំ​ពិសេស​ស្តីពី​ជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិ ដែលរួមមានសមាជិកចំនួន ១៩៣ ប្រទេស បានធ្វើការអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការបើកកិច្ចប្រជុំពិសេស។
មហាសន្និបាតអង្គការសហប្រជាជាតិបើកសម័យ​ប្រជុំ​ពិសេស​ស្តីពី​ជំងឺរាតត្បាតកូវីដ ១៩ - ảnh 1 មហាសន្និបាតអង្គការសហប្រជាជាតិបើកសម័យប្រជុំពិសេសស្តីពីជំងឺរាតត្បាតកូវីដ ១៩ (ប្រភព៖ HW)

ដោយទទួលបានសម្លេងគាំទ្រចំនួន ១៥០ និងសម្លេង អនុបវាទចំនួន ៤៣ នោះកាលពីថ្ងៃទី ៥ ខែវិច្ឆិកា មហាសន្និបាតអង្គការសហប្រជាជាតិ ដែលរួមមានសមាជិកចំនួន ១៩៣ ប្រទេស បានធ្វើការអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការបើកកិច្ចប្រជុំពិសេស ដោយផ្ដោតសំខាន់លើការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង របស់ សហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ។ តាមគម្រោង ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ និងទី ៤ ខែធ្នូ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សូមបញ្ជាក់ដែរថា សម័យប្រជុំនេះនឹងមានការចូលរួមរបស់ប្រមុខរដ្ឋ និង ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃបណ្ដាប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ