មហាសន្និបាតអង្គការសហប្រជាជាតិប្រកាសឆ្នាំ ២០២៥ ជា "ឆ្នាំនៃសន្តិភាព និងទំនុកចិត្តអន្តរជាតិ"

(VOVWORLD) - នាថ្ងៃទី ២១ ខែមីនា មហា សន្និបាតអង្គការសហប្រជាជាតិ  បានអនុម័ត លើសេចក្តីសម្រេចមួយដោយប្រកាសឆ្នាំ ២០២៥ ជា "ឆ្នាំនៃសន្តិភាព និងទំទុកចិត្តអន្តរជាតិ"។

មហាសន្និបាតអង្គការសហប្រជាជាតិប្រកាសឆ្នាំ ២០២៥ ជា ទិដ្ឋភាពនៃសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក (រូបថតឯកសារ៖ AA/TTXVN)

សេចក្តីសម្រេចនេះអំពាវនាវឱ្យសហគមន៍អន្តរជាតិដោះស្រាយជម្លោះ តាម រយៈការសន្ទនា និងការចរចាគ្រប់ជ្រុងជ្រោយ ដើម្បីធានាដល់ការពង្រឹងសន្តិភាព និងការជឿទុកចិត្តលើទំនាក់ទំនងរវាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ដែលជាតម្លៃរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព សន្តិសុខ និងសិទ្ធិមនុស្សនៅក្នុងពិភពលោក។ សេចក្តីសម្រេចនេះលើកទឹកចិត្តដល់ប្រទេសជាសមាជិក អង្គការសមាជិកអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ និងអន្តរជាតិឱ្យគាំទ្រ "ឆ្នាំអន្តរជាតិនៃសន្តិភាព និងទំនុកចិត្តឆ្នាំ ២០២៥" ក្នុងវិធីសមស្របមួយដើម្បីផ្សព្វផ្សាយតម្លៃនៃសន្តិភាព និងទំនុកចិត្ត។ មហាសន្និបាតក៏បានអញ្ជើញអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) និងការិយាល័យនយោបាយ និងការកសាងសន្តិភាពក្រោមលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដើម្បីជួយអនុវត្ត និងសម្រេចបាននូវព្រឹត្តិការណ៍នេះ។

នាថ្ងៃដដែល មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តកំណត់យកថ្ងៃទី ១៥ ខែវិច្ឆិកា ជា “ទិវាអន្តរជាតិសម្រាប់ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ