មហាសន្និបាតអង្គការសហប្រជាជាតិពិភាក្សាអំពីពង្រាងសេចក្ដីសម្រេចចិត្ត ដោយ​អំពាវនាវឲ្យអាមេរិកលុបចោលការហ៊ុំព័ទ្ធប្រឆាំងគុយបា

(VOVWORLD) -នាថ្ងៃទី ៣១ ខែតុលា នៅទីស្នាក់ការ អង្គការសហប្រជាជាតិ នៃបុរីញូវយ៉ក សហរដ្ឋអាមេរិកនោះ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើពង្រាងសេចក្ដីសម្រេចចិត្ត ដែលគ្មានលក្ខណៈចាប់បង្ខំ ដោយអំពាវនាវឲ្យអាមេរិកលុបចោលបទហ៊ុំព័ទ្ធប្រឆាំងគុយបា ដែលអូសបន្លាយអស់រយៈពេលជិត ៦ ទសវត្សរ៍មក។ 

នេះគឺជាលើកទី ២៧ ជាបន្តបន្ទាប់ហើយ ដែលគុយបាបានដាក់ជូនមហាសន្និបាតិនូវពង្រាងសេចក្ដីសម្រេចចិត្ត ដោយថ្កោលទោសគោលនយោបាយហ៊ុំព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុជាឯកតោភាគី របស់អាមេរិកដើម្បីឆាំងគុយបា។

ពង្រាងសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតលើកនេះ ស្ដីពីការអំពាវនាវឲ្យអាមេរិកបញ្ចប់ការហ៊ុំព័ទ្ធប្រឆាំងគុយបា ត្រូវបានបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិបោះឆ្នោតអនុម័តក្នុងថ្ងៃទី ១ ខែវិច្ឆិកា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ