មហាសន្និបាតអង្គការសហប្រជាជាតិឯកភាពលើសន្ធិសញ្ញាសកលលោកស្តីពី ការធ្វើអន្តោប្រវេសន៍

(VOVWORLD) - ទោះបីជាមានការធ្វើពហិការរបស់សហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែបណ្តាប្រទេសសមាជិកនៃមហាសន្និបាតអង្គការសហប្រជាជាតិ (ម.អ.ស.ប) កាលពីថ្ងៃទី ១៣ ខែកក្កដាបានឯកភាពលើសន្ធិសញ្ញាសកលលោកស្តីពីអន្តោប្រវេសន៍ ព្រមទាំងសន្យាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍ដែល កំពុងកើនឡើងនៅលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។

នេះនឹងក្លាយទៅជាឯកសារអន្តរជាតិដំបូងបង្អស់ស្តីពីការគ្រប់គ្រងសកម្មភាព អន្តោប្រវេសន៍។ សន្ធិសញ្ញានេះបានដាក់ចេញគោលដៅចំនួន ២៣ ដើម្បីធានា ការធ្វើអន្តោប្រវេសន៍ស្របច្បាប់រួមទាំងជូយឲ្យការគ្រប់គ្រងល្អបន្ថែមទៀតនូវ លំហូរជនអន្តោប្រវេសន៍សកលលោកក្នុងបរិបទចំនួនជនអន្តោប្រវេសន៍បាន កើនឡើងទៅដល់ ២៥០ លាននាក់ ស្មើនឹង ៣% នៃចំនួនប្រជាជនពិភពលោក។ តាមការគ្រោងទុកសន្ធិសញ្ញានេះនឹងត្រូវបានអនុម័តជាផ្លូវការនៅក្នុងសន្និសីទ មួយនៅប្រទេសម៉ារ៉ុកចាប់ពីថ្ងៃទី ១០ ដល់ ១១ ខែធ្នូ ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ