មហាសន្និបាទបូកសរុបការងារសមាគមនិស្សិតកម្ពុជាភូមិខាងជើងវៀតណាម

មហាសន្និបាទបូកសរុបការងារសមាគមនិស្សិតកម្ពុជាភូមិខាងជើងវៀតណាម - ảnh 1
ទិដ្ឋភាពនៃមហាសន្និបាទ


(VOVworld)-នាថ្ងៃទី១៨តុលា នៅទីក្រុងហាណូយ សមាគមនិស្សិតកម្ពុជាបានរៀប
ចំមហាសន្និបាទនិស្សិតកម្ពុជាភូមិខាងជើងវៀតណាមអាណត្តិទី២៣ សៅដៅបូស
សរុបលទ្ធផលសិក្សា ព្រមទាំងរាល់សកម្មភាពផ្សេងៗរបស់និស្សិត កម្ពុជាក្នុងអា
ណត្តិកន្លងទៅនិងនាំចេញគោលដៅសម្រាប់អាណត្តិថ្មី។ អាញ្ជើញចូលរួមក្នុង
មហាសន្និបាទមានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម ប្រធានសមាគមមិត្ត
ភាពវៀតណាម កម្ពុជាលោក Vu Mao និងតំណាងមហា វិទ្យាល័យនៅភាគខាង
ជើងវៀតណាមដែលកំពុងមាននិស្សិតកម្ពុជាបំពេញការ​សិក្សា ព្រមទាំងមន្រ្តីការ
ទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយនិងនិស្សិតកម្ពុជា លើទូទាំងភាគខាងជើងវៀត
ណាម។ ក្នុងរបាយការណ៌បូសសរុបឆ្នាំសិក្សា ២០១២-២០១៣ លោក Ngeth
Chanthol ប្រធានសមាគមនិស្សិតកម្ពុជាអា​ណត្តិទី២២ឲ្យដឹងថា៖  សព្វថ្ងៃនេះ
ជីវភាពរស់នៅរបស់និស្សិតកម្ពុជាយើងខ្ញុំមានភាពងាយស្រួលច្រើនដោយសារ
ការទំនុកបំរុងពីក្រសួងអប់រំ និងបណ្តុះបណ្តាល រួមជាមួយបណ្តាក្រសួងពាក់
ព័ន្ធទាំងអស់របស់ភាគីវៀតណាម ពីសំណាក់ស្ថានទូត និងជាពិសេសពីសំណាក់
សាលាផ្ទាល់។

        ថ្លេងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Hul Phany សង្កត់ធ្ងន់ថា៖ឆ្លងតាមការ
ត្រួតពនិត្យ និងការវាយតម្លៃរបស់គណៈកម្មការសាលាស្តីពីលទ្ធផលនៃការសិក្សា និងសកម្មភាពស្នាដៃមួយរយៈពេលកន្លងមករបស់កម្មុយៗ ខ្ញុំនឹងប្រគល់ជូន
នូវបណ្ណសរសើដល់និស្សិត ដែលមានស្នាដៃល្អ​ចំនួន ១០១នាក់ ហើយនឹងសង្ឃឹម
ថា តួលេខនេះនឹងចេះតែកើនឡើងជារៀងរាល់ឆ្នាំ តាមរយៈការបញ្ចេញសមត្ថភាព និងស្នាដៃរៀងៗខ្លួនតទៅទៀត ជាពិសេស សូមខិត្តខំឲ្យមានស្នាដៃល្អណាស់នៅ
ឆ្នាំនេះ ក៏ដូចជាឆ្នាំ ខាងមុខទៀតជាមិនខាន

         សព្វថ្ងៃ ចំនួននិស្សិតកម្ពុជានៅភាគខាងជើងវៀតណាមមានចំនួន ៦០៦
នាក់។ ក្នុងឆ្នាំសិក្សា២០១៣-២០១៤និស្សិតកម្ពុជាត្រូវបានបែងចែកសិក្សារៀន សូត្រនៅសកលវិទ្យាល័យខុសៗគ្នានៅភាគខាងជើងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ