មហោស្រពកាំជ្រួចអន្តរជាតិទីក្រុង Da Nang ​ឆ្នាំ ២០២៤​៖ ត​ភ្ជាប់សកល - ភាព​ត្រចេះត្រចង់ពេញ​​ទ្វីប​ទាំង​ប្រាំ

(VOVWORLD) - មហោស្រពកាំជ្រួចអន្តរជាតិទីក្រុង Da Nang ឆ្នាំ ២០២៤ (DIFF ២០២៤) នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៨ ខែមិថុនា ដល់ថ្ងៃទី ១៣ ខែកក្កដា ដោយមានប្រធានបទ "Made in Unity - តភ្ជាប់សកល - ភាពត្រចេះត្រចង់ពេញទ្វីបទាំងប្រាំ"។

DIFF ២០២៤ មានការចូលរួមពីក្រុមចំនួន ៨ ដែលក្នុងនោះមានក្រុម Da Nang តំណាងឱ្យវៀតណាម និងក្រុមអន្តរជាតិចំនួន ៧ រួមមាន៖ បារាំង អ៊ីតាលី សហរដ្ឋអាមេរិក អាឡឺម៉ង់ ប៉ូឡូញ ចិន ហ្វាំងឡង់។

មហោស្រពកាំជ្រួចអន្តរជាតិទីក្រុង Da Nang ​ឆ្នាំ ២០២៤​៖ ត​ភ្ជាប់សកល - ភាព​ត្រចេះត្រចង់ពេញ​​ទ្វីប​ទាំង​ប្រាំ - ảnh 1កាំជ្រួចបំភ្លឺផ្ទៃមេឃទីក្រុង Da Nang ឆ្នាំ ២០២៣។ រូបថត៖ VOV

ឆ្នាំនេះគឺជាឆ្នាំទី ១២ ហើយដែលទីក្រុង Da Nang បានរៀបចំ DIFF។ ហើយ DIFF ក៏បានក្លាយជាម៉ាកយីហោនៃទីក្រុងឆ្នេរសមុទ្រភាគកណ្តាលនេះ និងទទួលបានការគោរពស្រឡាញ់របស់មិត្តភក្តិមកពីជុំវិញពិភពលោក។ ប្រធានបទ DIFF ឆ្នាំនេះបង្ហាញពីសារនៃពិភពលោកសន្តិភាព មិត្តភាព មនុស្សសាស្ត្រ និងគុនតម្លៃដែលបំផុសគំនិតដ់សហគមន៍។ រាត្រីបើកឆាកនៃ DIFF ២០២៤ គ្រោងនឹងប្រព្រឹត្តិទៅនៅល្ងាចថ្ងៃទី ៨ ខែមិថុនា ក្រោមប្រធានបទ "Made of Unique Culture - ភាពប្រណិតនៃវប្បធម៌" ជាមួយការប្រកួតបើកឆាករវាងក្រុមវៀតណាម និងក្រុមជើងឯក DIFF ២០២៣ - បារាំង។ ការសម្តែងកីឡាផ្សងព្រេង Jetski & Flyboards ដោយក្រុមហ៊ុន H2O របស់អូស្ត្រាលី នឹងក្លាយជាជំណុចលេខធ្លោនៅក្នុងរាត្រីបើក DIFF ២០២៤។ ប៉ុន្មានរាត្រីបន្ទាប់ នឹងប្រព្រឹត្តិទៅការប្រកួតរវាងក្រុម៖ អ៊ីតាលី - សហរដ្ឋអាមេរិក (ថ្ងៃទី ១៥ ខែមិថុនា) អាល្លឺម៉ង់ - ប៉ូឡូញ (២២ ខែមិថុនា), ចិន - ហ្វាំងឡង់ (២៩ ខែមិថុនា) ហើយរាត្រីផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៣ ខែកក្កដាដោយចំណោងជើងថា "Made of Young Generation - ចង្វាក់អនាគត" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ