មហោស្រពចាប់អាជីពធំបំផុតក្នុងឆ្នាំ២០១៨ នឹងប្រព្រឹត្តិទៅនៅ Da Nang

(VOVWORLD) -Techfest 2018- មហោស្រពចាប់អាជីព ច្នៃប្រឌិតថ្នាក់ជាតិធំបំផុតក្នុងឆ្នាំ ២០១៨ នឹងប្រព្រឹត្តិទៅនៅ Da Nang ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ថ្ងៃទី ១ ខែកញ្ញា ដោយមានការចូលរួមរបស់វិនិយោគិន ជំនាញការនៅក្នុងនិងក្រៅប្រទេស សហគ្រាសចាប់អាជីព (statup) និង អ្នកនយោបាយ។ 

Techfest 2018 គឺជាឱកាសធំធេង សម្រាប់ statup ក្នុងការជួបជុំគ្នា តភ្ជាប់ជាមួយវិនិយោគិននៅក្នុងនិងក្រៅប្រទេស។ តាមគម្រោង នៅក្នុងក្របខ័ណ្ឌនៃ Techfest 2018 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នឹងមានជំនួបសន្ទនាជាមួយសហគមន៍អ្នកចាប់អាជីពវៀតណាមនាយប់ថ្ងៃទី ២៩ ខែវវិច្ឆិកា ខាងមុខ។ លោក Pham Hong Quat ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ និងសហគ្រាសវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានឲ្យដឹងថា៖

Techfest 2018 មានប្រធានបទថា "ការចាប់អាជីព ថ្នៃប្រឌិត 4.0 - ការតភ្ជាប់ជាសកល " ។ តាមនោះ យើងនឹងផ្ដោតសំខាន់ទៅលើកត្តាបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាថ្មី ដែលកំពុងជានិន្នាការសម្រាប់អ្នកចាប់អាជីព។ អនុវត្តបច្ចេកវិទ្យា 4.0  សម្រាប់វិស័យនិមួយៗ ដូចជា៖ទេសចរណ៍ កសិកម្ម ការបណ្តុះបណ្តាល ហិរញ្ញវត្ថុ សក្តានុពល និងបញ្ហាសាកល្បង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ