មហោស្រពបាញ់កាំជ្រួចផ្កាអន្តរជាតិ ទីក្រុង Da Nang ឆ្នាំ ២០១៩​ ដោយប្រធានបទ "ទន្លេដំណាលរឿងរ៉ាវ"

(VOVWORLD) -ក្រុមឆ្នើមបំផុតចំនួន ២ ក្នុងចំណោមក្រុមបាញ់កាំជ្រួចផ្កាទាំង៨  ដែលចូលរួម DIFF ២០១៩ នឹងប្រកួតនារាត្រីផ្តាច់ព្រ័ត្រនាថ្ងៃទី ៦ ខែកក្កដាឆ្នាំ២០១៩ ខាងមុខ។
មហោស្រពបាញ់កាំជ្រួចផ្កាអន្តរជាតិ ទីក្រុង Da Nang ឆ្នាំ ២០១៩​ ដោយប្រធានបទ
ឈុតសម្ដែងបាញ់កាំជ្រួចផ្កាមួយ (រូបថត៖ vnexpress.net )

នាថ្ងៃទី ១៣ ខែកញ្ញា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានរួមសហការជាមួយ Sun Group រៀបចំសន្និសីទកាសែតស្ដីពីមហោស្រពបាញ់កាំជ្រួចផ្កាអន្តរជាតិ ទីក្រុង Da Nang ឆ្នាំ ២០១៩ (Da Nang International Fireworks Festival - DIFF 2019)។

ដោយមានប្រធានបទ "ទន្លេដំណាលរឿងរ៉ាវ" នោះ DIFF ឆ្នាំ ២០១៩ នឹងប្រព្រឹត្តិទៅ ក្នុងរយៈពេលមួយខែចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៩ ដល់ដំណាច់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៩ ដែលរួមមានរាត្រីប្រឡងចំនួន ៥ និងប្រធានបទចំនួន ៥ គឺ៖ប្រភពដើម ពន្លកជីវិត សេចក្ដីស្នេហា ពណ៌ចម្រុះ និងចេញទូក។ រាត្រីបើក DIFF ឆ្នាំ ២០១៩ នឹងប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ដោយមានការប្រកួតបើកឆាករវាងក្រុមវៀតណាម និងក្រុមរុស្ស៊ី។ ក្រុមឆ្នើមបំផុតចំនួន ២ ក្នុងចំណោមក្រុមបាញ់កាំជ្រួចផ្កាទាំង៨  ដែលចូលរួម DIFF ២០១៩ នឹងប្រកួតនារាត្រីផ្តាច់ព្រ័ត្រនាថ្ងៃទី ៦ ខែកក្កដាឆ្នាំ២០១៩ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ