មហោស្រពបេតិកភណ្ឌវប្បធម៌អរូបីតំណាង​មនុស្សជាតិ និងពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២៤

(VOVWORLD) - នារសៀលថ្ងៃទី១៦ សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang បានរៀបចំសន្និសីទជូនដំណឹងអំពីមហោស្រពបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ និងពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២៤។ តាមនោះ ព្រឹត្តិការណ៍ទាំងពីរនឹងប្រព្រឹត្តទៅចាប់ពីចុងខែសីហាដល់ថ្ងៃទី ១៤ ខែកញ្ញា នៅខេត្ត Tuyen Quang ។
មហោស្រពបេតិកភណ្ឌវប្បធម៌អរូបីតំណាង​មនុស្សជាតិ និងពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២៤ - ảnh 1ការសម្តែងសិល្បៈ ក្នុងសន្និសីទ។ រូបថត៖ VOV

កម្មវិធីមហោស្រពបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ ក្រោមប្រធានបទ “ភាពប្រណិតប្រមូលផ្តុំ និងចែងចាំងពន្លឺរស្មី” និងបើកពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២៤ ដោយមានការចូលរួមពីបណ្តាខេត្ត៖ Tra Vinh, Dak Nong, Phu Yen, Thua Thien Hue និង Bac Ninh ជាមួយនឹងគណៈប្រតិភូជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ ព្រឹត្តិការណ៍នេះសំដៅបង្កើនការផ្លាស់ប្តូរ ផ្សព្វផ្សាយ ឧទ្ទេសនាម និងរីកសាយភាយតម្លៃបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិនៅវៀតណាម និងជុំវិញពិភពលោកទៅកាន់ប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

មហោស្រពបេតិកភណ្ឌវប្បធម៌អរូបីតំណាង​មនុស្សជាតិ និងពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២៤ - ảnh 2ការឧទ្ទេសនាមផលិតផលទេសចរណ៍របស់ខេត្ត Tuyen Quang។ រូបថត៖ VOV

កម្មវិធីរាត្រីពិធីបុណ្យ Thanh Tuyen ឆ្នាំនេះ មានប្រធានបទ "រាត្រីពិធីបុណ្យ Thanh Tuyen ដ៏ចម្រុះពណ៌"។ នេះជាឆ្នាំទី ២០ហើយ  ដែលខេត្ត Tuyen Quang រក្សា និងអភិវឌ្ឍពិធីបុណ្យ Thanh Tuyen ដែលជាពិធីបុណ្យព្រះច័ន្ទពេញបូណ៌មីដ៏វិសេសវិសាល។ លោក Nguyen Van Hoa អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tuyen Quang បានឲ្យដឹងថា៖“ឆ្នាំនេះ យើងមានមហោស្រពសម្តែងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែលផ្សារភ្ជាប់នឹងពិធីបុណ្យ Thanh Tuyen។ រាត្រីពិធីបុណ្យ Thanh Tuyen បានក្លាយទៅជាព្រឹត្តិការណ៍ពិធីបុណ្យព្រះច័ន្ទពេញបូណ៌មីសម្រាប់ប្រទេសទាំងមូល មិនត្រឹមតែសម្រាប់ Tuyen Quang ប៉ុណ្ណោះទេ។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈ និងអត្ថន័យសំខាន់បំផុតនៃពិធីបុណ្យ Thanh Tuyen គឺពិធីបុណ្យរបស់ប្រជាជន បង្កើតនិងដំណើរការដោយប្រជាជនខ្លួនឯង។ ព្រលឹងនៃពិធីបុណ្យ Thanh Tuyen គឺជារូបសំណាក់នៃពិធីបុណ្យព្រះច័ន្ទពេញបូណ៌មីដ៏ធំសម្បើមនិងចម្រុះពណ៌ ពោរពេញដោយអត្ថន័យមនុស្សធម៌ដើម្បីបម្រើកុមារ។ ជារៀងរាល់ឆ្នាំ រូបសំណាក់មានភាពច្នៃប្រឌិតថ្មី ហើយវិធីសម្តែងក៏ថ្មីថ្មោងផងដែរ។ យើងតែងតែរួមបញ្ជូលនូវព្រឹត្តិការណ៍វប្បធម៌សំខាន់ៗក្នុងឱកាសនេះ ដើម្បីបម្រើប្រជាជន និងភ្ញៀវទេសចរដែលមកទទួលពិសោធន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ