មហោស្រពផ្កា Me Linh ២០២៤៖ ពណ៌ផ្កាដ៏ត្រចះត្រចង់ ផ្សព្វផ្សាយភូមិសិប្បកម្មដាំផ្កា

(VOVWORLD) - នាយប់ថ្ងៃទី ២៦ ធ្នូ នៅទីលាន មជ្ឈមណ្ឌលរដ្ឋបាលស្រុក Me Linh នៃទីក្រុងហាណូយ បានប្រព្រឹត្តទៅមហោស្រពផ្កា Me Linh លើកទី ២ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “Me Linh ពោរពេញដោយផ្កាចម្រុះពណ៌”។ 
មហោស្រពផ្កា Me Linh ២០២៤៖ ពណ៌ផ្កាដ៏ត្រចះត្រចង់ ផ្សព្វផ្សាយភូមិសិប្បកម្មដាំផ្កា - ảnh 1ប្រជាជននៅភូមិផ្កា Me Linh តុបតែងលំអរផ្លីវថ្នល់ (រូបថត៖ Viên Minh/VTC News)

មហោស្រពផ្កា Me Linh ត្រូវបានចាត់ទុកថាជាពិធីបុណ្យផ្កាដ៏ធំបំផុតនៅភាគខាងជើង។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌សាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីលើកតម្កើងតម្លៃនៃភូមិសិប្បកម្មដាំផ្កាផងដែរ។

ពិធីបុណ្យឆ្នាំនេះមានការចូលរួមពីសិប្បករដាំផ្កាមកពីចំការផ្កាជាច្រើននៅក្នុងស្រុក ណែនាំ និងបង្ហាញផ្កាកុលាបជាង ៥០ ប្រភេទ។ នេះជាឱកាសសម្រាប់ Me Linh ដើម្បីបញ្ជាក់ម៉ាកភូមិផ្កាប្រពៃណីរបស់ខ្លួន។ ម្ចាស់ចំការផ្កា Duy Long ស្រុក Me Linh បានឲ្យដឹងថា៖   “យើងនាំយកផ្កាកុលាបធំចំនួន ៥០ ដើម មកចូលរួមពិធីបុណ្យផ្កា និងដើមផ្កាតូចៗប្រហែល ២.០០០- ៣.០០០ ដើម រួមទាំងពូជផ្កាកុលាបពីបរទេស រួមទាំងដើមផ្កាផ្សេងៗទៀត។ យើងទន្ទឹងរង់ចាំឱកាសដើម្បីឧទ្ទេសនាមដល់ប្រជាជនទូទាំងប្រទេសថា Me Linh មានផ្កាច្រើនប្រភេទ ហើយអញ្ជើញអ្នកទាំងអស់មកលេងកម្សាន្ត តាមនោះ ជួយលើកកំពស់តម្លៃដើមផ្លា”។

ពិធីបុណ្យផ្កា Me Linh លើកទី ២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែធ្នូ ដោយមានសកម្មភាពជាច្រើន។ ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនស្រុក Me Linh បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទីក្រុងហាណូយ (HPA) បានរៀបចំស្តង់ចំនួនជាង ១០០ ដើម្បីបង្ហាញផលិតផល OCOP ផលិតផលកសិកម្ម និងផលិតផលសិប្បកម្មភូមិរបរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ