មហោស្រពផ្កានិទាឃរដូវ និងវិថីសៀវមនិទាឃរដូវភៅនៅមូលដ្ឋាននានា
(VOVWORLD) -មហោស្រពផ្កានិទាឃរដូវ និងវិថីសៀវភៅនិទាឃរដូវឆ្នាំច សំរឹទ្ធិស័ក ២០១៨ត្រូវបានបើកនារាត្រីថ្ងៃទី ១២ កុម្ភៈ នៅទីក្រុង Vung Tau។
មហោស្រពផ្កានិទាឃរដូវ និងវិថីសៀវមនិទាឃរដូវភៅនៅមូលដ្ឋាននានា |
កម្មវិធីនេះគឺជាសកម្មភាពសំខាន់មួយក្នុងចំណោមសកម្មភាពអំណរបក្ស អំណរនិទាឃរដូវនៅទីក្រុង Vung Tau។ កម្មវិធីនេះប្រព្រឹត្តទៅដល់ដំណាច់ថ្ងៃទី ២៥ កុម្ភៈ។ លោកស្រី Nguyen Thi Bach Ngan អនុប្រធានគណកម្មាធិការប្រជាជនទីក្រុង Vung Tau បានឲ្យដឹងថា៖
“មហោស្រពផ្កានិទាឃរដូវ ឆ្នាំច សំរឹទ្ធិស័ក ២០១៨ មិនត្រឹមតែជាទីមកដល់វប្បធម៌ទេសចរណ៍ និងអំណរនិទាឃរដូវប៉ុណ្ណោះទេ ថែមទាំងជាកន្លែងជួបប្រាស្រ័យរបស់សិប្បករនៅ Vung Tau និងនៅខេត្ត ក្រុងភាគខាងត្បូងទៀតផង”។
នារាត្រីថ្ងៃទី ១២ កុម្ភៈនៅទីក្រុង Can Tho បានប្រព្រឹត្តិទៅមហោស្រពវិថីផ្កាសិល្បៈ Can Tho ឆ្នាំច សំរឹទ្ធិស័ក ២០១៨ ដោយប្រធានបទ Can Tho អំណរនិទាឃរដូវថ្មី។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានផើងផ្កាស្រស់ស្អាតជាង ៨ ហ្មឺន និងផ្លែឈើគ្រប់ប្រភេទផងដែរ។ លោក Nguyen Hoang Danh ភ្ញៀវទេសចរម្នាក់មកពី ខេត្ត Dong Thap បានសំណេះសំណាលថា៖
“ការរៀបចំវិថីផ្កានេះគឺល្អប្រសើរណាស់។ វិថីនេះពោរពេញទៅដោយភាពស្រស់ស្អាតរបស់ផ្កាគ្រប់ប្រភេទ ហើយខ្ញុំបានទស្សនាដងវិថីផ្កានេះឲ្យបានសប្វគ្រប់ ទើបខ្ញុំទៅស្រុក”។
វិថីផ្កាសិល្បៈទីក្រុង Can Tho នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ២០ កុម្ភៈ៕