មហោស្រពភាពយន្តវៀតណាមលើកទី ២០ នឹងប្រព្រឹត្តិទៅនៅ Da Nang

(VOVWORLD) -មហោស្រពភាពយន្តវៀតណាមលើកទី ២០ ដោយពាក្យស្លោក "កសាងខឿនឧស្សាហកម្មខ្សែភាពយន្តទំនើបនិងមនុស្សសាស្ត្រ " នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ 
មហោស្រពភាពយន្តវៀតណាមលើកទី ២០ នឹងប្រព្រឹត្តិទៅនៅ Da Nang - ảnh 1មហោស្រពភាពយន្តវៀតណាមលើកទី ២០ នឹងប្រព្រឹត្តិទៅនៅ Da Nang 

មហោស្រពភាពយន្តវៀតណាមលើកទី ២០ ដោយពាក្យស្លោក "កសាងខឿនឧស្សាហកម្មខ្សែភាពយន្តទំនើបនិងមនុស្សសាស្ត្រ " នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ មហោស្រពឆ្នាំនេះបានឆ្ពោះទៅវណ្ណកម្មភាពយន្តពោរពេញទៅដោយអត្តសញ្ញាណជាតិ ហើយមានខ្លឹមសារពោរពេញទៅដោយមនុស្សសាស្ត្រ សិល្បៈសម្ដែងថ្មី ច្នៃប្រឌិត។ ក្នុងរយៈពេល ៥ ថ្ងៃប្រព្រឹត្តិទៅ ទន្ទឹមនឹងសកម្មភាពជ្រើសរើស និងប្រគល់ពានរង្វាន់ មហោស្រពនេះនឹងរៀបចំការបញ្ចាំងភាពយន្តនៅខាងក្រៅ សិក្ខាសាលាស្តីពី "មហោស្រពភាពយន្តវៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍វិស័យភាពយន្តជាតិ" សិក្ខាសាលាស្តីពី "មាគ៌ានាំភាពយន្តអាស៊ានទៅពិភពលោក" ជាដើម។ ជាពិសេស ពានរង្វាន់ភាពយន្តអាសស៊ាននឹងជាចំណុចលេចធ្លោនៅមហោស្រពភាពយន្តវៀតណាមឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ