មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ១០

(VOVWORLD) -មហោស្រពភាពយន្តលើកនេះបានប្រមូលផ្ដុំនូវខ្សែភាពយន្តឯកសារដ៏វិសេសវិសាលចំនួន ២៥ ដែលក្នុងនោះមានខ្សែភាពយន្តអន្តរជាតិចំនួន ១០ មកពីប្រទេស៖ អូទ្រីស បារាំង បែលហ្ស៊ិក អាល្លឺម៉ង់ អេស្ប៉ាញ ស្វ៊ីស ដាណឺម៉ាក ឆែក អង់គ្លេស និងអ៊ីស្រាអែល រួមទាំងខ្សែភាពយន្តវៀតណាមចំនួន ១៥ ។

មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ១០ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ៩ ខែមិថុនា នៅទីក្រុងហាណូយ។ មហោស្រពភាពយន្តលើកនេះបានប្រមូលផ្ដុំនូវខ្សែភាពយន្តឯកសារដ៏វិសេសវិសាលចំនួន ២៥ ដែលក្នុងនោះមានខ្សែភាពយន្តអន្តរជាតិចំនួន ១០ មកពីប្រទេស៖ អូទ្រីស បារាំង បែលហ្ស៊ិក អាល្លឺម៉ង់ អេស្ប៉ាញ ស្វ៊ីស ដាណឺម៉ាក ឆែក អង់គ្លេស និងអ៊ីស្រាអែល រួមទាំងខ្សែភាពយន្តវៀតណាមចំនួន ១៥ ។ វណ្ណកម្មភាពយន្តឆ្នាំនេះ សុទ្ធតែបានផ្ដោតលើប្រធានបទមួយចំនួនដូចជា៖ តន្ត្រី បេតិកភណ្ឌ កីឡា និង មនុស្ស។

គួរកត់សម្គាល់ថា ខ្សែភាពយន្តឯកសារដោយចំណងជើងថា "Angela Merkel - គួរឱ្យអស្ចារ្យ" របស់អ្នកដឹកនាំរឿងជនជាតិអាល្លឺម៉ង់ ត្រូវបានវាយតម្លៃជាវណ្ណកម្មមួយដែលត្រូវបានទន្ទឹងរង់ចាំបំផុតក្នុងមហោស្រពភាពយន្តឆ្នាំនេះ។ លោក Trinh Quang Tung អគ្គនាយករងទទួលបន្ទុកសិល្បៈនៃផលិតកម្មភាពយន្តឯកសារ និងវិទ្យាសាស្ត្រមជ្ឈឹមបានឲ្យដឹងថា៖

“ក្នុងឱកាសនេះ យើងខ្ញុំកំពុងទន្ទឹងរង់ចាំខ្សែភាពយន្តមួយស្ដីពី អធិការបតី អាល្លឺម៉ង់ លោកស្រី Angela Merkel។ តាមរយៈសាច់រឿងនេះ យើងអាច ស្វែងយល់អំពីរបៀបទាក់ទងផ្ទាល់ ក៏ដូចជារបៀបដំណាលអំពី ឆាយាល័ក្ខណ៍ ប្រមុខរដ្ឋមួយរូបផងដែរ។ នេះគឺជាប្រការថ្មីក្នុងមហោស្រពភាពយន្តលើកនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ