មហោស្រពមាសអាស៊ានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើទី ៥០ នៃទិវាបង្កើតអាស៊ាន

(VOVWORLD) -នាព្រឹកថ្ងៃទី ២៦ សីហា ក្រសួងការបរទេសវៀតណាមបាន រួមសហការជាមួយក្រុមនារីអាស៊ាននៅហាណូយ (AWCH) រៀបចំមហោស្រពមាសអាស៊ាន។ នេះគឺជាសកម្មភាពថ្នាក់រដ្ឋរបស់វៀតណាមសំដៅ រំលឹកខួបអនុស្សាវរីយ៍លើទី ៥០ នៃទិវាបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០១៧)។
មហោស្រពមាសអាស៊ានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើទី ៥០ នៃទិវាបង្កើតអាស៊ាន - ảnh 1មហោស្រពមាសអាស៊ានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើទី ៥០ នៃទិវាបង្កើតអាស៊ាន 

នាព្រឹកថ្ងៃទី ២៦ សីហា ក្រសួងការបរទេសវៀតណាមបាន រួមសហការជាមួយក្រុមនារីអាស៊ាននៅហាណូយ (AWCH) រៀបចំមហោស្រពមាសអាស៊ាន។ នេះគឺជាសកម្មភាពថ្នាក់រដ្ឋរបស់វៀតណាមសំដៅ រំលឹកខួបអនុស្សាវរីយ៍លើទី ៥០ នៃទិវាបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០១៧)។ អញ្ជើញចូលរួមកម្មវិធីនេះមានលោកជំទាវ Tran Nguyet Thu ភរិយានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជាភ្ញៀវកិត្តិយស លោកជំទាវ Nguyen Nguyet Nga ភរិយា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និងជាប្រធានកិត្តិយសក្រុមនារីអាស៊ាននៅហាណូយ តំណងក្រសួងការបរទេស តំណាងស្ថានទូតអាស៊ានប្រចាំនៅហាណូយ។

នៅទីនេះ បណ្ដាតំណាងបានទស្សនាកម្មវិធីសម្ដែងសិល្បៈ។ បណ្ដាតំណាង និងប្រជាជនទីក្រុងហាណូយយ៉ាងច្រើនកុះករបានទស្សនាស្ទង់ទំនិញតាំងបង្ហាញវប្បធម៌ និងល្បែងកម្សាន្ត និងម្ហូបអាហារពោរពេញដោយអត្តសញ្ញាណនៃបណ្ដាប្រទេសអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ