មហោស្រពវៀតណាម-ជប៉ុនឆ្នាំ២០១៦បានបើកនៅទីក្រុង Can Tho

មហោស្រពវៀតណាម-ជប៉ុនឆ្នាំ២០១៦បានបើកនៅទីក្រុង Can Tho - ảnh 1
ទិដ្ឋភាពនៃពិធីបើកមហោស្រព

(VOVworld)-នាយប់ថ្ងៃទី១១វិច្ឆិកា កម្មវិធីជួបប្រាស្រ័យវប្បធម៌និងពាណិជ្ជកម្មវៀត
 ណាម-ជប៉ុនលើកទី២ឆ្នាំ២០១៦បានបើកជាផ្លូវការនៅទីក្រុង​Can Tho ។ បានប្រ
ព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២វិច្ឆិកា មហោស្រពឆ្នាំនេះមានស្តង់ទំនិញចំនួន
៧០ដែលក្នុងនោះមានស្តង់ទំនិញចំនួន២០កន្លែងដែលជារបស់ សហគ្រាសជប៉ុន
លើវិស័យជាច្រើនដូចជា កសិកម្ម ជលផល ឧស្សាហកម្មជាដើម។ នេះជាកម្មវិធី
មួយសំដៅទាក់ទាញការវិនិយោគ បង្កើតការតភ្ជាប់រឹងមាំក្នុងការពន្លឿន ពាណិជ្ជ
កម្ម វិនិយោគរបស់សហគ្រាសជប៉ុនទៅក្នុងទីក្រុង Can Tho និយាយដោយឡែក
និងវាលសណ្តទន្លេ Cuu Long និយាយរួម រួមចំណែកបង្កើនចំណងសមាគ្គិភាព
មិត្តភាពជាមួយមត្តភក្តិអន្តរជាតិជាពិសេសគឺជប៉ុន។ លោក Truong Quang Hoai
Nam អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា៖

        “វប្បធម៌ត្រូវបានចាត់ទុកជាគ្រឹះស្មារតីរបស់សង្គម ជាគោលដៅផងនិងជា
កម្លាំង ចលករជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង។​ជួបប្រាស្រ័យវប្បធម៌នឹងរួម
ចំណែក រក្សាតម្លៃវប្បធម៌និងអត្តសញ្ញាណជាតិ ព្រមទាំងបង្កើនការយល់ដឹងពង្រឹង
មិត្តភាព រវាងបណ្តាជនជាតិ និងជាកម្លាំងចលកសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជ
កម្មរវាងប្រទេសនានា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ