មហោស្រពសិល្បៈកុមារភាគខាងជើងវៀតណាមឆ្នាំ២០១៨

(VOVWORLD) - នាយប់ថ្ងៃទី១៤កក្កដានៅទីក្រុង Thai Nguyen (ភាគខាងជើងនៃប្រទេសវៀតណាម) គណៈកម្មាធិការប្រជាជនទីក្រុង Thai Nguyen បានប្រារព្ធមហោស្រពសិល្បៈកុមារតំបន់ភាគខាងជើងប្រចាំឆ្នាំ២០១៨ ក្រោមប្រធានបទ “ខ្លែងនៃសុបិន” ដោយមានការចូលរួមរបស់ខេត្ត ក្រុងទាំង៣៤និងកុមារជាង១ពាន់នាក់។

មហោស្រពសិល្បៈកុមារភាគខាងជើងវៀតណាមឆ្នាំ២០១៨ - ảnh 1ទិដ្ឋភាពនៃមហោស្រពសិល្បៈកុមារ (រូបថតៈ baothainguyen) 

មហោស្រពឆ្នាំនេះទាក់ទាញការចូលរួមរបស់ក្រុមសិល្បៈច្រើនបំផុតតាំងពីមុន រហូតមកដល់ពេលនេះ។ ឈុតសម្តែងក្នុងកម្មវិធីគឺពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ភូមិភាគ រួមទាំងលក្ខណៈសម្តែងដ៏សម្បូរបែបនោះគឺសមស្របណាស់សម្រាប់វ័យអាយុកុមារ។

មហោស្រពសិល្បៈកុមារជាសកម្មភាពប្រចាំនិងជាទិវាបុណ្យដ៏ធំមួយ នៅក្នុងចំណោមកម្មវិធីបុណ្យធំៗជាច្រើនរបស់ប្អូនៗកុមារភាគខាងជើងនៃប្រទេសវៀតណាម។ ជាកន្លែងសម្រាប់ប្អូន ៗសម្តែងនូវទេពកោសល្យរបស់ខ្លួនព្រមទាំងលើកតម្កើងនិងលើកទឹកចិត្តទេពកោសល្យសិល្បៈ ដល់ប្អូនៗកុមារគ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ