ម៉ាឡេស៊ីចង់ឲ្យរៀបចំតុលាការអន្តរជាតិជំនុំជំរះការធ្លាក់យន្តហោះ MH 17


ម៉ាឡេស៊ីចង់ឲ្យរៀបចំតុលាការអន្តរជាតិជំនុំជំរះការធ្លាក់យន្តហោះ MH 17  - ảnh 1
ម៉ាឡេស៊ីចង់ឲ្យរៀបចំតុលាការអន្តរជាតិជំនុំជំរះការធ្លាក់យន្តហោះ MH 17 (Image: VNA)

(VOVworld) – ក្នុងសេចក្តីប្រកាសមួយជាមួយក្រុមប្រឹក្សារសន្តិសុខ អ.ស.ប.
នាថ្ងៃទី ២ កក្កដា ម៉ាឡេស៊ីបានឲ្យដឹងថា៖ ប្រទេសនេះមានផែនការដាក់ជូន សេចក្តីសម្រេចចិត្តមួយដែលស្នើរឲ្យរៀបចំតុលាការអន្តរជាតិដើម្បីជំនុំជំរះ
បណ្ដា អ្នកបាញ់ធ្លាក់យន្តហោះ  MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia
Airlines លើដែនអាកាសអ៊ុយក្រែន នាឆ្នាំ ២០១៤ ។ ឯកអគ្គរដ្ឋទូតនូវ៉ែលហ្សេឡង់
ប្រ ចាំនៅ អ.ស.ប. លោក Gerard van Bohemen បានអះអាងថា៖ ម៉ាឡេស៊ីនិង ប្រទេសចូលរួមការស៊ើបអង្គេតចំនួន ៤ កំពុងស្វែងរកយ៉ាងសកម្ម “មេគំនិត” ដែលបណ្តាលរឿងហេតុនេះ។ ការជជែកវែកញែកបានផ្ទុះឡើងទាក់ទិកដល់ អ្នកណាគឺជាអ្នកទទួលខុសត្រូវក្នុងគ្រោះថ្នាក់ដ៏សាហាវនេះ។ អ៊ុយក្រែននិង បណ្ដាប្រទេសលោកខាងលិចសង្ស័យថា៖ យន្តហោះ MH17 ត្រូវបានបាញ់ធ្លាក់
ដោយកាំជ្រួចរបស់រុស្ស៊ី ឬ កងកំលាំងប្រឆាំងនៅអ៊ុយក្រែន។ រីឯខ្លួនវិញ ម៉ូស្គូ បានបដិសេធរាល់ការចោទប្រកាន់ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ