ម៉ាឡេស៊ីចាប់ខ្លួនមុខសញ្ញា៤នាក់ដែលជាប់សង្ស័យជាភេរវករ

(VOVworld) - នាថ្ងៃទី២២ កញ្ញា ប៉ូលីសម៉ាឡេស៊ីប្រកាសថា គេបានចាប់ខ្លួន
ជនបរទេស៣នាក់និងប្រជាពលរដ្ឋក្នុងស្រុកមួយនាក់ក្នុងរយៈពេលចាប់ពីថ្ងៃទី២
សីហាដល់ ថ្ងៃទី១៧ កញ្ញា ដោយសារសង្ស័យ មុខសញ្ញាទាំងនេះទាក់ទិនដល់ក្រុម
ភេរវកម្មជាច្រើន ក្នុងនោះមានអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។តាមសេចក្ដី
ប្រកាសពោលខាងលើថា ជនសង្ស័យជាជនជាតិបង់ក្លាដែសមួយនាក់ ត្រូវចាប់ខ្លួន
នាថ្ងៃទី១៩ សីហា ដោយសារអំពើរត់ពន្ធអាវុធសំរាប់ក្រុមភេរវកម្មអន្តរជាតិ។មុខ
សញ្ញាមួយនាក់ទៀតជាជនជាតិនេប៉ាល់ ត្រូវចោទប្រកាន់ពីអំពើធ្វើលិខិតក្លែងក្លាយ
សំដៅបង្កលក្ខណៈងាយស្រួលសំរាប់ការធ្វើដំណើររបស់ពួកភេរវករ។មុខសញ្ញា
ទី៣គឺជនជាតិម៉ារ៉ុក ជាប់សង្ស័យជាសមាជិករបស់ IS។មុខសញ្ញាជាជនបរទេស
ទាំង៣នាក់នេះ សុទ្ធតែត្រូវបានបណ្ដេញឲ្យវិលត្រឡប់ទៅប្រទេសវិញហើយ។
រីឯជនសង្ស័យជាជនជាតិម៉ាឡេស៊ីត្រូវចាប់ខ្លួន ដោយសារទាក់ទិនដល់ ឈ្មោះ
Mohamad Wanndy Mohamad Jedi ជាអ្នកត្រូវបានចាត់ទុកជាមេគំនិត នៅពីក្រោយ
ការវាយប្រហារដំបូងទាក់ទិនដល់ IS កាលពីខែមិថុនាកន្លងទៅនៅប្រទេស
អាស៊ីអាគ្នេយ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ