ម៉ាឡេស៊ីទទួលបានឋានៈធ្វើជាប្រធានរបស់អាស៊ានជាផ្លូវការ


ម៉ាឡេស៊ីទទួលបានឋានៈធ្វើជាប្រធានរបស់អាស៊ានជាផ្លូវការ  - ảnh 1
ម៉ាឡេស៊ីទទួលបានឋានៈធ្វើជាប្រធានរបស់អាស៊ានជាផ្លូវការ (Image: VNA)

(VOVworld) – ការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ និងទស្សនៈវិស័យ របស់សហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ គឺជាអាតិភាពស្នូលចំនួន ២ ដែលម៉ាឡេស៊ី នឹងអនុវត្តក្នុងឋានៈជាប្រធានរបស់អាស៊ានចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៥។ ប្រធាន លេខាធិការដ្ឋានជាតិអាស៊ាន-ម៉ាឡេស៊ី លោក Muhammad Shahrul Ikram Yaakob បាន
ឲ្យដឹងថា៖ នេះគឺជាវស័យចំនួន ២ ក្នុងចំណោមវិស័យចំនួន ៨ ដែលម៉ាឡេស៊ីសង្ឃឹម
នឹងសម្រេចបានក្នុងអណត្តិរបស់ខ្លួន។ ថ្លែងមតិចំពោះមុខទីភ្នាក់សារព័ត៌មាននៃ
ម៉ាឡេស៊ី លោក Muhammad Shahrul បានឲ្យដឹងថា៖ ក្នុងឋានៈជាប្រធានអាស៊ាននា
ឆ្នាំ ២០១៥ ម៉ាឡេស៊ីមានការទទួលខុសត្រូវដ៏ធំធេងក្នុងការអនុវត្តរគោលដៅខាង
គោលនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌សង្គមក្នុងផែនការធ្វើសកម្មភាពរបស់
អាស៊ាន ក៏ដូចជា ការខំប្រឹងប្រែងកសាងទស្សនៈវិស័យនៃសហគមន៍អាស៊ាន
(២០០៩-២០១៥) ផងដែរ។ ទន្ទឹមនឹងនោះ ម៉ាឡេស៊ីនឹងរៀបចំសន្និសីទកំពូលរបស់
អាស៊ានលើកទី ២៦ នាខែ មិសា ឆ្នាំ ២០១៥ និងសន្និសីទកំពូលអាស៊ានលើកទី  
២៧ នាខែ វិច្ឆិកា ឆ្នាំ ២០១៥ និងបណ្ដាសន្និសីទជន់ខ្ពស់ទាក់ទិនផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ