ម៉ាឡេស៊ីបញ្ជាក់ថាបំណែកយន្តហោះដែលបានរកឃើញមុននេះគឺរបស់MH370

ម៉ាឡេស៊ីបញ្ជាក់ថាបំណែកយន្តហោះដែលបានរកឃើញមុននេះគឺរបស់MH370 - ảnh 1
បំណែកត្រូវបានរកឃើញលើកោះ Reunon នាថ្ងៃទី២៩កក្កដា (រូបថតៈ AFP )


(VOVworld)-ក្នុងសន្និសិទកាសែតនាថ្ងៃទី៦សីហា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក
Najib Razak បានបញ្ជាក់ជាផ្លូវការថា បំណែកដែលបានរកឃើញនៅកោះ Reunion
(បារាំង) នៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ជារបស់យន្តហោះមាន ស្លាក់លេខ
MH370 របស់ម៉ាឡេស៊ីAirlinesដែលបាត់ខ្លួននាថ្ងៃទី៨មិនា២០១៤មុន នេះ។នេះបានចាត់ទុកថាជាការបោះជំហានលោតផ្លោះមួយ ក្នុងការខំប្រឹងប្រែងស្វែង
រកយន្តហោះ MH370ក្នុងរយៈពេល១៧ខែកន្លងទៅ របស់ប្រទេសនានាលើសកល
លោក។ លោក Razak បានលើកច្បាស់ថា លទ្ធផលនៃការត្រួតពិនិត្យរបស់
សមត្ថកិច្ចបារាំងបានបញ្ជាក់ថា MH370 ត្រូវធ្លាក់ចូលក្នុងមហាសមុទ្រឥណ្ឌា។ តាងនាមរដ្ឋាភិបាលម៉ាឡេស៊ី នាយករដ្ឋមន្ត្រី Najib Razak ក៏បានសន្យាថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីស្វែងរកការពិតដែលកើតមានឡើងចំពោះ
MH370 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ