ម៉ាឡេស៊ីប្រកាសរៀបចំកិច្ចប្រជុំកំពូល APEC តាមប្រព័ន្ធវីដេអូ

(VOVWORLD) - ការសម្រេចចិត្តរៀបចំកិច្ចប្រជុំតានប្រព័ន្ធវីដេអូ ត្រូវបាននាំចេញ ខណៈដែលម៉ាឡេស៊ីកំពុងត្រូវប្រឈមនឹងរលកកូវីដ ១៩ លើកទី ៣ ដ៏ស្មុគស្មាញ។
ម៉ាឡេស៊ីប្រកាសរៀបចំកិច្ចប្រជុំកំពូល APEC តាមប្រព័ន្ធវីដេអូ - ảnh 1 ប្រភព៖ daidoanket.vn

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិ ម៉ាឡេស៊ីបានប្រកាសនៅថ្ងៃទី ២៦ ខែតុលាថា នឹងរៀបចំ កិច្ចប្រជុំកំពូល APEC តាមប្រព័ន្ធវីដេអូនាថ្ងៃទី ២០ ខែវិច្ឆិកាខាងមុខ។ ការសម្រេចចិត្តរៀបចំកិច្ចប្រជុំតានប្រព័ន្ធវីដេអូ ត្រូវបាននាំចេញ ខណៈដែលម៉ាឡេស៊ីកំពុងត្រូវប្រឈមនឹងរលកកូវីដ ១៩ លើកទី ៣ ដ៏ស្មុគស្មាញ។ សេចក្តីប្រកាសបានបញ្ជាក់ថា កិច្ចប្រជុំកំពូល APEC ដោយមានការចូលរួមពីមេដឹកនាំសេដ្ឋកិច្ចជាសមាជិកទាំង ២១ មានគោលបំណងជំរុញចក្ខុវិស័យតំបន់ក្រោយឆ្នាំ ២០២០ ដែលជាគោលនយោបាយសំខាន់ដើម្បីជំនួសគោលដៅ Bogor។ គោលដៅ Bogor ត្រូវបានអនុម័តនៅឯកិច្ចប្រជុំកំពូល APEC នៅឥណ្ឌូណេស៊ីកាលពីឆ្នាំ ១៩៩៤ ដោយអំពាវនាវឱ្យខឿនសេដ្ឋកិច្ច APEC សម្រេចឲ្យបានតំបន់ពាណិជ្ជកម្ម និងវិនិយោគដោយបើកចំហ និងសេរីនាឆ្នាំ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ