ម៉ាឡេស៊ីវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានរបស់វៀតណាម

(VOVWORLD) - ដោយមិនអើពើដល់រាល់កំហិតបង្កឡើងដោយជម្ងឺរាតត្បាត Covid-19 នោះ កិច្ចប្រជុំបានប្រមូលផ្ដុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានទាំង១០ និងតំណាងនៃប្រទេសដៃគូចំនួន៨។
ម៉ាឡេស៊ីវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានរបស់វៀតណាម - ảnh 1 ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោកស្រី Kamsiah Kamaruddin។

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោកស្រី Kamsiah Kamaruddin បានវាយតម្លៃថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ព័ន្ធនានាក្រោមអធិបតីភាពរបស់វៀតណាមបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ ដោយមិនអើពើដល់រាល់កំហិតបង្កឡើងដោយជម្ងឺរាតត្បាត Covid-19 នោះ កិច្ចប្រជុំបានប្រមូលផ្ដុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានទាំង១០ និងតំណាងនៃប្រទេសដៃគូចំនួន៨។ លោកស្រី Kamsiah Kamaruddin ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២០របស់វៀតណាម។ ក្នុងបរិបទនៃជម្ងឺ Covid-19 វៀតណាមបានបង្ហាញឲ្យឃើញនូវសមត្ថភាពដឹកនាំក្នុងការធានាតំបន់អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប ព្រមទាំងដាក់មជ្ឈភាពរបស់អាស៊ាននិងផលប្រយោជន៍របស់ប្រជាជនជាចំណុចកណ្ដាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ