ម៉ាឡេស៊ីអាចដើរតួនាទីសំខាន់ក្នុងការបន្ធូស្រាលភាពតានតឹងនៅសមុទ្រខាងកើត


ម៉ាឡេស៊ីអាចដើរតួនាទីសំខាន់ក្នុងការបន្ធូស្រាលភាពតានតឹងនៅសមុទ្រខាងកើត - ảnh 1
ម៉ាឡេស៊ីអាចដើរតួនាទីសំខាន់ក្នុងការបន្ធូស្រាលភាពតានតឹងនៅសមុទ្រខាងកើត (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ មិថុនា កាសែត “The Star” របស់ម៉ាឡេស៊ីបានចុះផ្សាយ ការឆ្លើយសម្ភាសរបស់អ្នកជំនាញការនយោបាយអន្តរជាតិនៅមហាវិទ្យាល័យទីក្រុង  
Nanning របស់ចិន​ (ចំណុះមហាវិទ្យាល័យ Johns Hopkins របស់អាមេរិក) សាស្ត្រាចារ្យ
David Arase អំពីភាពតានតឹងនៅសមុទ្រខាងកើត។ សាស្ត្រាចារ្យ David Arase បាន
ចាត់ទុកថា៖ ម៉ាឡេស៊ីអាចដើរតួនាទីសំខាន់ក្នុងការបន្ធូស្រាលភាពតានតឹង ក្នុងតំបន់​ក្នុងកាលៈទេសៈចិនកាន់តែបង្កើនអំពើរបង្ករឿងហេតុរបស់ខ្លួននៅសមុទ្រ ខាងកើត។ ដើម្បីបន្ធូស្រាលភាពតានតឹង បណ្ដាប្រទេសអាស៊ានត្រូវជំរុញការពិភាក្សាអំពីក្រម
ប្រតិបត្តិតំបន់សំរាប់ភាគីនានាលើសមុទ្រខាងកើត (COC)។ ស្តីអំពីការដែល ចិនដាក់
ស្ថានីយ៍ខួង Haiyang Shiyou 981 និង បុកលិចទូកនេសាទត្រីរបស់វៀតណាមក្នុងតំបន់
សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម សាស្ត្រាចារ្យ Daivd
Arase បានចាត់ទុកថា៖ នេះគឺជាការព្រួយបារម្ភដ៏ធំធេងដែលអាចបង្កើនភាពតាន
តឹងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ