ម៉ាឡេស៊ីអំពាវនាវឲ្យចិនគោរព UNCLOS ១៩៨២

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៍មានក្នុងឱកាសខួបរយៈពេល១ឆ្នាំចាប់ពីចូលកាន់ដំណែង លោកនាយករដ្ឋមន្ត្រី Ismail បានចាត់ទុកថា ចិនក៏ត្រូវគោរពតាមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដើម្បីឲ្យស្ថានភាពមានភាព ប្រសើរឡើង។ 

ម៉ាឡេស៊ីអំពាវនាវឲ្យចិនគោរព UNCLOS ១៩៨២ - ảnh 1នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob។ (រូបថត៖ TTXVN)
នាថ្ងៃទី ២៣ ខែសីហា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានឲ្យដឹងថា ប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាថ្មីម្តងទៀតបានជំរុញការចរចាស្តីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើចិនយល់ព្រមជាមួយ COC បញ្ហាជាច្រើនអាចត្រូវ បានដោះស្រាយ ហើយសេរីភាពនាវាចរណ៍គួរតែត្រូវបានគោរពដោយភាគីទាំងអស់។ ថ្លែងទៅកាន់អ្នកសារព័ត៍មានក្នុងឱកាសខួបរយៈពេល១ឆ្នាំចាប់ពីចូលកាន់ដំណែង លោកនាយករដ្ឋមន្ត្រី Ismail បានចាត់ទុកថា ចិនក៏ត្រូវគោរពតាមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដើម្បីឲ្យស្ថានភាពមានភាព ប្រសើរឡើង។ លោកបានសង្កត់ធ្ងន់ថា ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន ស្ថិតក្នុង ចំណោមប្រទេសដែលរងផលប៉ះពាល់ដោយផ្ទាល់ពីគោលនយោបាយរបស់ចិន ជា ពិសេសទាក់ទងនឹងអ្វីដែលគេហៅថា "ខ្សែបន្ទាត់ ៩ ត្រេ"។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានសម្តែងជំនឿជាក់ទៅលើ តួនាទីប្រធាន អាស៊ានរបស់ឥណ្ឌូនេស៊ីនៅឆ្នាំ ២០២៣ ដែលអាចជំរុញការដោះស្រាយបញ្ហានានា រួមទាំងសមុទ្រខាងកើត និងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ