យកឈ្នះ U23 ឡាវ U23 វៀតណាម ទទួលបានលទ្ធផលយ៉ាងរលូនក្នុងការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍

(VOVWORLD) - លទ្ធផល ៤-១ លើក្រុម U23 វៀតណាម គឺជាការចាប់ផ្តើមយ៉ាងរលូន ដែលបង្កើតនូវប្រៀបខ្លាំងមួយសម្រាប់ក្រុម U23 វៀតណាម ដើម្បីឈានទៅវគ្គបន្ត។

យកឈ្នះ U23 ឡាវ U23 វៀតណាម ទទួលបានលទ្ធផលយ៉ាងរលូនក្នុងការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍ - ảnh 1U23 វៀតណាម យកឈ្នះ U23 ឡាវ ៤-១ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (រូបថត៖ Thuy An/VOV)

នាថ្ងៃទី ២០ សីហា នៅខេត្ត Rayong ប្រទេសថៃ ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ U23 ឡាវ ក្នុងការប្រកួតបើក ឆាកក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯក U23 អាស៊ីអាគ្នេយ៍។ លទ្ធផល ៤-១ លើក្រុម U23 វៀតណាម គឺជាការចាប់ផ្តើមយ៉ាងរលូន ដែលបង្កើតនូវប្រៀបខ្លាំងមួយសម្រាប់ក្រុម U23 វៀតណាម ដើម្បីឈានទៅវគ្គបន្ត។

ថ្លែងមតិក្នុងសន្និសីទកាសែតក្រោយបញ្ចប់ការប្រកួត កីឡាករឆ្នើមបំផុតនៃប្រកួត  Nguyen Minh Quang បាននិយាយថា៖ “នេះជាការប្រកួតដំបូងរបស់ក្រុម ក្រុមបានខិតខំប្រឹងប្រែងដើម្បីដណ្តើមជ័យជម្នះក្នុងប្រកួត។ ក្រុមទាំងមូលនឹងខិតខំឱ្យបានច្រើនក្នុងការប្រកួតបន្ទាប់ដើម្បីឈានទៅប្រកួតចុងក្រោយ”។

ជាមួយនឹងជ័យជម្នះនេះ U23 វៀតណាម នាំមុខក្នុងពូល C ហើយក្នុងការប្រកួតចុងក្រោយ U23 វៀតណាម ត្រូវការត្រឹមតែស្មើ U23 ហ្វីលីពីន ដើម្បីយកឈ្នះសំបុត្រទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងចំណាត់ថ្នាក់កំពូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ