យថាទស្សន៍ល្អប្រសើរក្នុងទំនាក់ទំនងវៀតណាម-អេហ្ស៊ីប

(VOVWORLD) -ឆ្នាំ២០១៧បានទទួលស្គាល់នូវចំណុចលោតផ្លោះក្នុងទំនាក់ទំនងវៀត ណាម - អេហ្ស៊ីបលើគ្រប់វិស័យ នយោបាយ ការទូត សេដ្ឋកិច្ចនិងវប្បធម៌។ 
យថាទស្សន៍ល្អប្រសើរក្នុងទំនាក់ទំនងវៀតណាម-អេហ្ស៊ីប - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អេហ្ស៊ីប លោក Do Hoang Long

ក្នុងនោះមាន ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអេហ្ស៊ីបក្រោយរយៈពេល៥៤ ឆ្នាំ ប្រទេសទាំងពីរបង្កើតទំនាក់ទំនងការ ទូត គឺត្រូវបានចាត់ទុកជាបុព្វបទសំខាន់ សម្រាប់ជម្រុញខ្លាំងទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អេហ្ស៊ីប លោក Do Hoang Long ថា ឆ្នាំ២០១៨ជាឆ្នាំដែលប្រទេសទាំងពីរនឹងអនុ វត្តនូវសកម្មភាពពោរពេញទៅដោយអត្ថន័យជាច្រើន។ តាមនោះ សង្ឃឹម ថា ឆ្នាំ ២០១៨នឹងជាឆ្នាំជោគជ័យមួយនៃទំនាក់ទំនងទ្វេភាគីរវាងវៀត ណាមជាមួយអេហ្ស៊ីប។ លោកឯកអគ្គរដ្ឋទូតឲ្យដឹងថា៖

        “បច្ចុប្បន្ននេះ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបមានកម្មវិធីធ្វើការមួយ ជាមួយក្រសួងសហប្រតិបត្តិការនិងវិនិយោគអេហ្ស៊ីប សំដៅកសាងយន្តការប្រតិ បត្តិផ្ទាល់ជាមួយក្រសួងនិងដៃគូនានា។ លើសពីនេះទៅ ទៀត ការផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់នឹងប្រព្រឹត្តទៅជាប្រចាំ។ ទន្ទឹមជាមួយគ្នានោះ យើងខ្ញុំក៏បាន ពន្លឿនឲ្យបានខ្លាំងក្លាថែមទៀតការងារផ្សព្វផ្សាយអំពីសេដ្ឋកិច្ចរបស់វៀតណាម ដើម្បីប្រទេសទាំងពីរមានឱកាសជួបប្រាស្រ័យនិងសង្ឃឹមថា ក្នុងឆ្នាំ២០១៨ តម្លៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងបើប្រៀបនឹងឆ្នាំទៅមិញផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ