យុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជាបានចាប់ផ្ដើមយ៉ាងរលូន

(VOVWORLD) - សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មា
ធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) បានឲ្យដឹងថា នៅថ្ងៃទី១ ខែកក្កដា ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បណ្ដា គណបក្សនយោបាយដែលចូលរួមការបោះឆ្នោត សុទ្ធតែធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមបទប្បញ្ញត្តិ។

យុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជាបានចាប់ផ្ដើមយ៉ាងរលូន - ảnh 1មន្ត្រី និងបុគ្គលិករបស់ NEC ណែនាំពីហិបឆ្នោតដល់បណ្ដាគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។
(រូបថត៖ Huynh Thao/VNA)

តាមការវាយតម្លៃរបស់ NEC អាស្រ័យដោយមានការសម្របសម្រួលដ៏ល្អរបស់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងមុខងារ ស្ថាប័នរៀបចំការបោះឆ្នោត និងគណបក្សនយោបាយពាក់ព័ន្ធ ដំណើរការឃោសនាបោះឆ្នោតរបស់បណ្ដាគណបក្សនយោបាយក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលបីសប្តាហ៍នៅកម្ពុជា បានប្រព្រឹត្តទៅយ៉ាងរលូន ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ មិនកត់ត្រាអំពើហឹង្សា និងបាតុភូតមិនធម្មតាណាមួយឡើយ។

ដំណើរការនៃការបោះឆ្នោតសកលឆ្នាំ២០២៣នៅកម្ពុជាកំពុងប្រព្រឹត្តទៅតាមកាលវិភាគដែលបានរំពឹងទុក។ នៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ គណបក្សនយោបាយចំនួន ១៧ នឹងចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ