យុទ្ធនាការបោះឆ្នោតនៅអាមេរិក៖បេក្ខជនប្រធានាធិបតីទាំងពីររូបស្ថិតនៅក្នុងភាពប្រផិតប្រផើយនៅរដ្ឋចំនួន៣

យុទ្ធនាការបោះឆ្នោតនៅអាមេរិក៖បេក្ខជនប្រធានាធិបតីទាំងពីររូបស្ថិតនៅក្នុងភាពប្រផិតប្រផើយនៅរដ្ឋចំនួន៣ - ảnh 1
លោកស្រី Hillary Clinton ថ្លែងមតិនៅយុទ្ធនាការបោះឆ្នោតនៅ Akron រដ្ឋ Ohio នាថ្ងៃទី៣ តុលា (រូបថត៖AFP/TTXVN)

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Reuters/Ipsos នាថ្ងៃទី៣ តុលា បាន
ប្រកាសលទ្ធផលនៃការស្ទង់មតិថ្មីបំផុតដោយសរឲ្យឃើញថា បេក្ខជនប្រធានាធិបតី
អាមេរិកទាំងពីររូបកំពុងប្រកួតប្រជែងយ៉ាងប្រផិតប្រផើយនៅរដ្ឋមួយចំនួន បើទោះ
បីជាបេក្ខជននៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton នៅ ជាអ្នកដែល
ទទួលបានការគាំទ្រជាច្រើនជាងក្ដី។លទ្ធផលនៃការស្ទង់មតិតាមបណ្ដាញ
អ៊ីនធឺណែតអនុវត្តន៍ដោយ Reuters/Ipsos ក្នុងសប្ដាហ៍កន្លងទៅ ដែល មានការចូល
រួមរបស់ប្រជាពលរដ្ឋជាង១៥ពាន់នាក់ បានសរឲ្យឃើញថា គិតដល់ ថ្ងៃទី២៩ កញ្ញា
 លោកស្រី Clinton និងបេក្ខជននៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump
ដណ្ដើមបានការគាំទ្រស្ទើរតែស្មើគ្នានៅរដ្ឋ Florida រដ្ឋ Ohio និង រដ្ឋ Arizona។
លទ្ធផលនៃការស្ទង់មតិផ្សេងទៀតអនុវត្តន៍ដោយ Reuters/Ipsos បានសរឲ្យ
ឃើញថា ប្រជាពលរដ្ឋអាមេរិកភាគច្រើនមានអារម្មណ៍ថា លោកស្រី Clinton បាន
ដណ្ដើមជ័យជំនះក្នុងការជជែកពិភាគ្សាតទល់ផ្ទាល់កាលពីថ្ងៃទី២៦ កញ្ញាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ