យុទ្ធនាការសហគមន៍ “ចែករំលែកបុណ្យតេត” នាំមកនូវសេចក្តីរីករាយដល់កុមារក្រីក្រនៅតំបន់ព្រំដែន
(VOVWORLD) - នាថ្ងៃទី ២៣ ខែកុម្ភៈ ក្រុមសប្បុរសធម៌ Fly To Sky ដែលជាសមាជិកនៃបណ្តាញស្ម័គ្រចិត្តជាតិ ចំណុះមជ្ឈមណ្ឌលស្ម័គ្រចិត្តជាតិ - មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានបំផុសយុទ្ធនាការសហគមន៍ “ចែករំលែកបុណ្យតេត” ឆ្នាំ ២០២៦។
ពិធីបើកយុទ្ធនាការ "ចែករំលែកបុណ្យតេត" ដោយក្រុមសប្បុរសធម៌ Fly to Sky (រូបថត៖ សួនឡាន/VOV1) |
នេះជាឆ្នាំទី ៥ ហើយដែលក្រុមសប្បុរសធម៌ Fly to Sky បានអនុវត្តយុទ្ធនាការនេះ។ នៅឆ្នាំនេះ យុទ្ធនាការនេះកំពុងត្រូវបានអនុវត្តនៅទីតាំងចំនួន ១៩ ក្នុងខេត្តនិងក្រុងចំនួន ៧ ដោយមានគោលបំណងអំពាវនាវឱ្យមានការបរិច្ចាគនំ ស្ករគ្រាប់ និងអាហារសម្រន់ដែលនៅសល់បន្ទាប់ពីបុណ្យតេត ដល់កុមារក្រីក្រនៅតំបន់ព្រំដែន។ យុវជន លេ វ៉ាន់ ភុក ប្រធានក្រុម Fly to Sky បានចែករំលែកថា៖ “តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា សកម្មភាពនេះមិនត្រឹមតែចែករំលែកបរិយាកាសរីករាយនៃថ្ងៃបុណ្យតេតទៅកាន់ប្អូនៗកុមារ និងប្រជាជននៅតំបន់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង អំពាវនាវឱ្យសហគមន៍ចូលរួមកាត់បន្ថយការខ្ជះខ្ជាយអាហារទៀត ផង។ នៅឆ្នាំនេះ យុទ្ធនាការត្រូវបានអនុវត្តន៍នៅទីតាំងចំនួន ១៩ កន្លែង តាមខេត្ត និងក្រុងចំនួន ៧ ដែលចាប់ផ្តើមពីថ្ងៃទី ២៣ ខែកុម្ភៈ ដល់ថ្ងៃទី ១៦ ខែមីនា។ យើងអំពាវនាវរកការបរិច្ចាគនំ ស្ករគ្រាប់ ទឹកដោះគោ និងភេសជ្ជៈ ដែលមិនទាន់ផុតកំណត់និងនៅរក្សាគុណភាពដដែល។ យើងក៏សង្ឃឹមថា នឹងទទួលបានការជឿទុកចិត្តពីសហគមន៍ផងដែរ”។
បន្ទាប់ពីប្រតិបត្តិការជិត ៥ ឆ្នាំ ក្រុមសប្បុរសធម៌ Fly to Sky បានប្រមូលនំ ស្ករគ្រាប់ អាហារ និងតំណាប់សម្រាប់បុណ្យតេត ជាង ២០.០០០ ប្រអប់ ពីអង្គការ និងបុគ្គលជាង ៥.០០០ ទូទាំងប្រទេស ដោយមានការគាំទ្រ និងការផ្សព្វផ្សាយពីឯកអគ្គរដ្ឋទូតសហគមន៍ជាង ១.០០០ នាក់ និងឯកអគ្គរដ្ឋទូតប្រព័ន្ធផ្សព្វផ្សាយចំនួន ៥០ នាក់នៃយុទ្ធនាការនេះ។ តាមរយៈនេះ បានចែករំលែកនំ ស្ករគ្រាប់ និងបរិយាកាសបុណ្យតេតទៅកាន់កុមារ និងប្រជាជនក្រីក្រជិត ១០.០០០ នាក់ ដែលស្ថិតក្នុងស្ថានភាពលំបាកនៅតាមតំបន់ព្រំដែន៕