យោធភូមិភាគទី ៥ ប្រគល់ផ្ទះជិត ១០០ ខ្នង ក្នុង “យុទ្ធនាការក្វាងទ្រុង” នៅខេត្តដាក់ឡាក់

(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ខែមករា នៅភូមិភូហ៊ូវ ឃុំហ័រធីញ បញ្ជាការដ្ឋានយោធភូមិ ភាគទី៥ សម្របសម្រួលជាមួយខេត្តដាក់ដើម្បីរៀបចំពិធីបើកសម្ពោធ និងប្រគល់ផ្ទះចំនួន ៩៦ ខ្នង ក្នុង “យុទ្ធនាការក្វាងទ្រុង” ជូនចំពោះគ្រួសារប្រជាជនដែលផ្ទះ ត្រូវរងការបំផ្លាញដោយទឹកជំនន់នៅចុងឆ្នាំ ២០២៥។

យោធភូមិភាគទី ៥ ប្រគល់ផ្ទះជិត ១០០ ខ្នង ក្នុង “យុទ្ធនាការក្វាងទ្រុង” នៅខេត្តដាក់ឡាក់ - ảnh 1រហូតមកដល់បច្ចុប្បន្ន យោធភូមិភាគទី៥ បានធ្វើបង្ហើយនិងប្រគល់ផ្ទះចំនួន ៩៦ ខ្នង នៅក្នុង “យុទ្ធនាការក្វាងទ្រុង” នៅខេត្តដាក់ឡាក់ (រូបថត៖ PV/VOV-Tay Nguyen)

ទាំងនេះគឺជាផ្ទះដែលត្រូវបានបង្ហើយការសាងសង់មុនកាលកំណត់ ក្នុងចំណោមផ្ទះសរុបចំនួន ៣៣១ ខ្នង ដែលយោធភូមិភាគទី៥ កំពុងសាង សង់នៅខេត្តដាក់ឡាក់។ ថ្លែងនៅក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ ឡេ ង៉ុកហាយ - មេបញ្ជាការយោធភូមិភាគទី៥ បានបញ្ជាក់ថា៖ “យុទ្ធនាការក្វាងទ្រុង គឺជាសក្ខីភាពដែលបង្ហាញថា នៅក្នុងគ្រាលំបាកបំផុត គុណសម្បត្តិល្អបំផុតរបស់ប្រជាជនវៀតណាមត្រូវបានបំភ្លឺ យ៉ាងខ្លាំងបំផុត ដែលបង្ហាញថា ទឹកជំនន់អាចបោកបក់យករបស់របរជាច្រើន ប៉ុន្តែមិនអាចបោកបក់យកសេចក្តីសប្បុរសរបស់មនុស្សបានទេ នៅពេលដែលដំបូលផ្ទះថ្មីត្រូវបានលេចឡើង”។

យោធភូមិភាគទី ៥ ប្រគល់ផ្ទះជិត ១០០ ខ្នង ក្នុង “យុទ្ធនាការក្វាងទ្រុង” នៅខេត្តដាក់ឡាក់ - ảnh 2ឧត្តមសេនីយ៍ទោ លេ ង៉ុកហាយ បានបញ្ជាក់ថា “យុទ្ធនាការក្វាងទ្រុង” មិនត្រឹមតែជាកិច្ចការនយោបាយប៉ុណ្ណោះទេ ថែមទាំងជាបញ្ជាពីបេះដូងទៀតផង (រូបថត៖ PV/VOV-Tay Nguyen)

ដោយមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងនៅថ្ងៃដែលបានទទួលផ្ទះថ្មី លោកស្រី ត្រឹន ធីឡាញ អាយុ ៨០ ឆ្នាំ មកពីក្រុមទី ៣ ភូមិភូហ៊ូវ ឃុំហ័រធីញ បានចែករំលែកថា៖ “បន្ទាប់ពីទឹកជំនន់ផ្ទះរបស់ខ្ញុំរងការបំផ្លិចបំផ្លាញ់ ហើយខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ។ សូមអរគុណដល់រដ្ឋាភិបាល អ្នកឧបត្ថម្ភ និងយុទ្ធជនដែលបានមកសាងសង់ផ្ទះឡើងវិញ។ ថ្ងៃនេះខ្ញុំពិតជារីករាយណាស់ សូមអរគុណដល់រដ្ឋាភិបាល សូមអរគុណដល់អ្នកគ្រប់គ្នា”។

យោធភូមិភាគទី ៥ ប្រគល់ផ្ទះជិត ១០០ ខ្នង ក្នុង “យុទ្ធនាការក្វាងទ្រុង” នៅខេត្តដាក់ឡាក់ - ảnh 3ប្រគល់អំណោយដល់ជនរងគ្រោះដោយទឹកជំនន់នៅឃុំហ័រធីញ (រូបថត៖ PV/VOV-Tay Nguyen)

ក្នុងឱកាសនេះ សាខាយោធាចំណុះក្រសួងការពារជាតិ យោធភូមិភាគទី ៥ និងកងទ័ពក្នុងតំបន់ បានប្រគល់ជូនគ្រួសារនីមួយៗនូវរបស់របរសំខាន់ៗដូចជា ទូរទស្សន៍ ទូរទឹកកក កង្ហារអគ្គិសនី ឆ្នាំងដាំបាយ ឈុតតែ នាឡិកាជញ្ជាំង គ្រែ ទូខោអាវ ចង្ក្រានហ្គាស តុបរិភោគអាហារ តម្រងទឹកជាដើម ដែលរួមចំណែកដល់ការជួយប្រជាជនឱ្យមានស្ថិរភាពជីវភាពរស់នៅឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ