យោធាមីយ៉ាន់ម៉ាបានប្រកាសដោះលែងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប

(VOVWORLD) - អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ ម៉ា លោក Min Aung Hlaing កំពុងគ្រប់គ្រងប្រទេសនេះ។ 

មន្រ្តីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ាមួយរូបបានឲ្យដឹងនៅថ្ងៃទី ២ ខែកុម្ភៈថា ប្រមុខរដ្ឋដែលត្រូវបានឃុំខ្លួននិងសមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានដោះលែង ឲ្យមានសេរីភាពនាព្រឹកថ្ងៃទី ២ ខែកុម្ភៈ។ មុននោះ នៅព្រឹកព្រលឹមថ្ងៃទី ១ ខែកុម្ភៈ យោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាល ថ្នាក់តំបន់និងរដ្ឋ ក៏ដូចជា សមាជិកជាន់ខ្ពស់នៃគណបក្ស NLD។ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា លោក Min Aung Hlaing កំពុងគ្រប់គ្រងប្រទេសនេះ។ ខុទ្ទកាល័យប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ាបានប្រកាសអាសន្នក្នុងរយៈពេល ១ ឆ្នាំ។

ក្នុងពេលជាមួយគ្នានោះ យោងតាមទីភ្នាក់ងារសារព័ត៌មាន AP សមាជិកសភាមីយ៉ាន់ម៉ាមួយនាក់ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា យោធានៅតែយាមអាគារ សម្រាប់សមាជិកសភានៅរដ្ឋធានីណៃពិដោ។ សមាជិកព្រឹទ្ធសភារូបនេះបានឲ្យដឹងថែមទៀតថា រូបលោករួមជាមួយសមាជិកសមាជិកាសភាប្រមាណ ៤០០ រូបត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយអ្នកផ្សេងទៀត នៅតាមទីប្រជុំជននិងទាក់ទងជាមួយអ្នកបោះឆ្នោតតាមទូរស័ព្ទ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីកន្លែងនោះបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ