យន្តហោះចំបាំងរបស់អង់គ្លេសត្រៀមខ្លួនជាស្រេចប្រយុទ្ធប្រឆាំងនឹង IS


យន្តហោះចំបាំងរបស់អង់គ្លេសត្រៀមខ្លួនជាស្រេចប្រយុទ្ធប្រឆាំងនឹង IS - ảnh 1
យន្តហោះចំបាំងរបស់អង់គ្លេសត្រៀមខ្លួនជាស្រេចប្រយុទ្ធប្រឆាំងនឹង IS (Image: VNA)

(VOVworld) – នាថ្ងៃទី ២៧ កញ្ញា ក្រសួងការពារប្រទេសអង់គ្លេស (MOD) បានឲ្យ
ដឹងថា៖ យន្តហោះចំបាំង Tornado ចំនួន ២ គ្រឿង រួមជាមួយយន្តហោះផ្គត់ផ្គង់
ឥន្ធនៈចាប់ផ្តើមដំណើររបស់ខ្លួនទៅកាន់មូលដ្ឋានយោធារបស់កំលាំងជើងអាកាស
 ចក្រភពអង់គ្លេស (RAF) ប្រចាំនៅ Akrotiri ប្រទេស Cyprus ដើម្បីត្រៀមខ្លួនជាស្រេច ដំណើរការវាយប្រហារជាលើកដំបូងតម្រង់ទៅលើមូលដ្ឋានរបស់អង្គការ “រដ្ឋឥស្លាម
 ស្វ័យប្រកាស” (IS) នៅអ៊ីរ៉ាក់។ ថ្លែងមតិនាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីអង់គ្លេស លោក
 David Cameron បានអះអាងថា៖ អង់គ្លេសត្រៀមខ្លួនជាស្រេចអនុវត្តភារកិច្ចរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹង IS ។ ទន្ទឹមនឹងនោះ លោក Cameron បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលអ៊ីរ៉ាក់និងកំលាំងសន្តិសុខនៃប្រទេសសីមាដើរតួនាទីសំខាន់ក្នុងសម្ព័ន្ធភាព អន្តរជាតិកំទេចអង្គការសង្គ្រាមសាសនាឥស្លាមនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ