យន្តហោះយោធារបស់អាមេរិកទៅកាន់ហ្វាំឡង់ដើម្បីត្រៀមរៀបចំឲ្យជំនួបកំពូលរវាងអាមេរិកនិងរុស្ស៊ី

(VOVWORLD) - សារព័ត៌មានហ្វាំឡង់បានជូនដំណឹងថា៖ យន្តហោះយោធាមួយគ្រឿងរបស់ កងទ័ពជើងអាកាសអាមេរិកដែលបានដឹកជញ្ជូនទំនិញមិនកំណត់បានចុះចត ចត់ព្រលានយន្តហោះ Helsinki នាព្រឹកថ្ងៃទី ៥ កក្កដា មុនពេលជំនួបកំពូលខាង មុខរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump។

សារព័ត៌មានហ្វាំឡង់បានជូនដំណឹងថា៖ យន្តហោះយោធាមួយគ្រឿងរបស់ កងទ័ពជើងអាកាសអាមេរិកដែលបានដឹកជញ្ជូនទំនិញមិនកំណត់បានចុះចត ចត់ព្រលានយន្តហោះ Helsinki នាព្រឹកថ្ងៃទី ៥ កក្កដា មុនពេលជំនួបកំពូលខាងមុខរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump។ ស្ថាប័នគ្រប់គ្រងព្រលានយន្តហោះហ្វាំងឡង់មិនទាន់បញ្ចេញអត្ថាធិប្បាយណាមួយឡើយអំពីព័ត៌មានពោលខាងលើឡើយ។ ក្រសួងការបរទេសហ្វាំងឡង់ក៏បានបដិសេធស្តីអំពីទំនិញលើយន្តហោះនេះផងដែរ។ ជំនួបកំពូលរវាងអាមេរិកនិងរុស្ស៊ីគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៦ កក្កដា។ ពេលវេលាជាក់ស្តែងនៃជំនួបនេះនៅកំពុងត្រូវបានពិភាក្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ