យ៉ាន់ម៉ា - EU ឆ្ពោះទៅសហប្រតិបត្តិការលើគ្រប់វិស័យ

យ៉ាន់ម៉ា - EU ឆ្ពោះទៅសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein (Image: Vietnamplus)

(VOVworld) – ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein ទើបនឹងបានសន្យា សហប្រតិបត្តិការលើគ្រប់វិស័យជាមួយសហភាពអឺរ៉ុប (EU) បន្ទាប់ពីបទដាក់
ទណ្ឌកម្មរបស់ EU ចំពោះប្រទេសនេះត្រូវបានលុបចោលទាំងស្រុង។ ក្នុងកិច្ច
ប្រជុំជាមួយគណៈប្រតិភូ EU ដឹកនាំដោយឯកអគ្គរដ្ឋទូត David Lipman ដែលបាន
ប្រព្រឹត្តទៅ នៅទីក្រុង Nay Pyi Taw ចាប់ពីថ្ងៃទី ៣០ ដល់ទី ៣១ កក្កដា កន្លងមក
លោក U Thein Sein បានវាយតំលៃខ្ពស់ចំពោះការវាយតំលៃ សកម្មរបស់អង្គការ
ពលករអន្តរជាតិ (ILO) ចំពោះបញ្ហាពកលករនៅមីយ៉ាន់ម៉ា ការនាំមីយ៉ាន់ម៉ាត្រ
ឡប់មកប្រព័ន្ធអាទិភាពរួម (GSP) វិញ និងការបើក ការរិយាល័យតំណាងរបស់ EU ប្រចាំនៅមីយ៉ានម៉ា។ ទន្ទឹមនឹងនោះ ប្រធានាធិបតី U Thein Sein បានអំពាវនាវឲ្យ EU វិនិយោគចូលក្នុងមីយ៉ានម៉ា ផងដែរ។ រីឯកខ្លួនវិញ លោក Lipman បានឲ្យដឹងថា​៖ EU ទទួលស្គាល់ការខំប្រឹងប្រែងក្នុងការកែទម្រង់លើគ្រប់វិស័យរបស់មីយ៉ាន់ម៉ា ហើយ
បានឲ្យដឹងថា៖ គណៈប្រតិភូអង្គភាពអាជីវកម្ម របស់ EU នឹងទៅបំពេញទស្សនកិច្ច
នៅមីយ៉ាន់ម៉ា នាខែ វិច្ឆិកា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ