យោបល់របស់អ្នកបោះឆ្នោតអំពីការអនុម័តលើច្បាប់សន្តិសុខបណ្តាញអ៉ីធឺណែតរបស់រដ្ឋសភាវៀតណាម

(VOVWORLD) -នាថ្ងៃទី១២ ខែមិថុនា នៅសម័យប្រជុំលើកទី៥ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៤ រដ្ឋសភាបានលើកយោលបល់អនុម័តលើច្បាប់សន្តិសុខបណ្តាញអ៉ីធឺណែត។ នេះគឺជាខ្លឹម សារមួយដែលអ្នកបោះឆ្នោតជាច្រើនបានយកចិត្តទុកដាក់។ លោក Nguyen Cong An អ្នកបោះឆ្នោតនៅទីក្រុង Dong Ha ខេត្ត Quang Tri បានឲ្យដឹងថា ៖
យោបល់របស់អ្នកបោះឆ្នោតអំពីការអនុម័តលើច្បាប់សន្តិសុខបណ្តាញអ៉ីធឺណែតរបស់រដ្ឋសភាវៀតណាម - ảnh 1 យោបល់របស់អ្នកបោះឆ្នោតអំពីការអនុម័តច្បាប់សន្តិសុខបណ្តាញអ៉ីធឺណែតរបស់រដ្ឋសភាវៀតណាម

“ការដែលអនុម័តលើច្បាប់សន្តិសុខបណ្តាញអ៉ីធឺណែតនឹងជួយគ្រប់គ្រងឲ្យបានល្អចំពោះការប្រើប្រាស់បណ្តាញជ អ៉ីធឺណែតតាមរយៈនោះ យើងអាចគ្រប់គ្រងបាននូវអំពើរបស់អ្នកប្រើប្រាស់បណ្តាញអ៉ីធឺណែតក្នុងគោល បំណងធ្វើការងារខុសច្បាប់។ ខណៈដែលច្បាប់សន្តិសុខបណ្តាញអ៉ីធឺណែតបានដាក់ឲ្យអនុវត្តនោះ ស្ថាប័នមានសមត្ថកិច្ចនឹងមានការយន្តកាផាកពិន័យយ៉ាងតឹងរឹងជាងនេះទៅទៀតចំពោះមុខសញ្ញាដែលបានឆក់ឱកាសនៃបញ្តាញអ៉ីធឺណែតដើម្បីឃោសនា និងញ៉ុះញ៉ុងរាល់សកម្មភាពប្រឆាំងនឹងរដ្ឋ ព្រមទាំងធ្វើឲ្យអស្ថិរភាពសណ្តាប់ធ្នាប់ សង្គមផងដែរ។ “

រីឯ លោក Vu Van Nhan អ្នកបោះឆ្នោតទីក្រុង Nha Trang ខេត្ត  Khanh Hoa បានឲ្យដឹងថា៖

“ខណៈដែលច្បាប់សន្តិសុខបណ្តាញអ៉ីធឺណែតត្រូវបានអនុម័ត នោះយើងទាំងអស់គ្នានឹងប្រើប្រាស់បណ្តាញ អ៉ីធឺណែតប្រកបដោយភាពឆ្លាតវៃ ដែលគ្មានផល ប៉ះពាល់អាក្រក់ដល់បុគ្គល និងអង្គការណាមួយជាពិសេសគឺប្រទេសជាតិ។ ប្រទេស    និមួយៗគប្បីមានបទបញ្ចាដោយឡែករបស់ខ្លួន។ ជាពិសេស សំរាប់បណ្តាញ អ៉ីធឺណេតមនុស្សគ្រប់រូបមានការរបៀបប្រើ់ប្រាស់ផ្សេងៗគ្នា ក៏ប៉ុន្តែខណៈពេល ដែលមានច្បាប់តម្រង់ទិសដៅហើយ អ្វីៗនឹងបានល្អដែរ។ “៕

ប្រតិកម្មទៅវិញ

ផ្សេងៗ