យុវជនត្រូវសក្តិសមជាក្រុមត្រៀមគួរឲ្យទុកចិត្តរបស់បក្ស

យុវជនត្រូវសក្តិសមជាក្រុមត្រៀមគួរឲ្យទុកចិត្តរបស់បក្ស - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិក្នុងពិធី

(VOVworld)-នាថ្ងៃទី២៩សីហានៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត
ហូជីមិញបានរៀបចំពិធីលើកដំកើងយុវជនឆ្នើមធ្វើតាមប្រសាសន៍របស់លោក ប្រ
ធានហូជីមិញលើកទី៤ឆ្នាំ២០១៦។ ថ្លែងមតិក្នុងពិធី អគ្គលេខាបក្សកុម្មុយនិស្តវៀត
ណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា បក្ស រដ្ឋនិងប្រជាជន ជានិច្ច
កាលជឿជាក់ទៅលើសម្ព័ន្ធយុវជនកុម្មុយសនិស្តហូជីមិញនិងជំនាន់វ័យ ក្មេងវៀត
ណាម។ លោក​ Nguyen Phu Trong បានលើកច្បាស់ថា៖

        “យុវជនគ្រប់ជាន់ថ្នាក់បានអនុវត្តដោយច្នៃប្រឌិតនូវការកសាងបទដ្ឋានសីល
ធម៌តាមសតិអារម្មណ៍និងគំរូរបស់លោកប្រធានហូជីមិញឲ្យសក្តិសមទៅនឹង
លក្ខណៈដោយឡែករបស់តំបន់នីមួយៗ របស់យុវជន យុវជនជំទង់គ្រប់ជាន់ថ្នាក់ 
 ព្រមទាំងបញ្ចូនកម្មវិធីសិក្សារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជី
មិញចូលក្នុងកម្មវិធីនិងបណ្តាការចលនារបស់សម្ព័ន្ធយុវជនគ្រប់រូបភាព ។​តាមនោះ
 ការងារអប់រំយុវជនត្រូវបានជម្រុញ ចលនាមានការបោះជំហានទៅមុខ ហើយមូល
ដ្ឋានសម្ព័ន្ធយុវជនបានពង្រឹង ជាពិសេស មានគំរូឆ្នើមលើគ្រប់វិស័យ នៃជីវភាពរស់
នៅសង្គមជាច្រើនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ