យុវជនទីក្រុងហូជីមិញចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែកុម្ភៈ បណ្ដាមូលដ្ឋានសម្ព័ន្ធយុវជននៅទីក្រុងហូជីមិញបានចូលរួមសកម្មភាពប្រកបដោយអត្ថន័យនៃខែយុវជន ២០២១ ដោយប្រធានបទ “ មោទនភាពប្រពៃណីសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ”។
យុវជនទីក្រុងហូជីមិញចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1យុវជនទីក្រុងហូជីមិញចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ̣(រូបថត៖ សម្ព័ន្ធយុវជន)

នៅក្នុងបរិបទ ដែលជំងឺកូវីដ ១៩ កំពុងមានការវិវឌ្ឍ យ៉ាងស្មុគស្មាញនោះ ឆ្នាំនេះ គណៈចាត់តាំងខែយុវជនបានសម្រេចចិត្ត មិនធ្វើពិធីឡើយ ហើយអង្គភាពខ័ណ្ឌ សម្ព័ន្ធយុវជនថ្នាក់ស្រុក និងសម្ព័ន្ធយុវជនមូលដ្ឋាន អនុវត្តន៍ដោយផ្ទាល់នូវសកម្មភាពនានានៅក្នុងមូលដ្ឋាន។

បណ្ដាសកម្មភាពខែយុវជន ឆ្នាំ ២០២១ របស់យុវជនទីក្រុងហូជីមិញបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០២១ ដោយបានផ្ដោតសំខាន់លើបណ្ដាសកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផ្សព្វផ្សាយអំពីកិច្ចការពារបរិស្ថាន និងជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយស្មារតីចាប់ផ្ដើមអាជីរវកម្មសម្រាប់យុជន និងសហគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ