យុវជនទីក្រុងហូជីមិញរីកសុះសាយស្មារតីស្ម័គ្រចិត្ត

(VOVWORLD) - នាល្ងាចថ្ងៃទី ១៦ ខែសីហា សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានប្រារព្ធពិធីបូកសរុបកម្មវិធីយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅ ឆ្នាំ ២០២០ បន្ទាប់ ពីដំណើរការសកម្មភាពយ៉ាងផុលផុសអស់រយៈពេល ៣៦ ថ្ងៃ នៅតាមខ័ណ្ឌ ស្រុក ងទាំង ២៤ ទូទាំងទីក្រុង។

យុទ្ធនាការយុវជនស្ម័គ្រចិត្តទីក្រុងហូជីមិញឆ្នាំនេះ បានផ្តោតសំខាន់លើយុទ្ធនាការជាក់ស្តែងចំនួន ៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ខែកក្កដា ដល់ថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២០។ យុទ្ធនាការនេះបានទាក់ទាញមនុស្សជាង ៤០០ ពាន់នាក់ជា យុវជន និស្សិត សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ  បញ្ញាវ័ន្តវ័យក្មេង វេជ្ជបណ្ឌិតវ័យក្មេង និងសិល្បករ សិល្បការិនី នៅទីក្រុងទាំងមូលចូលរួមផងដែរ។

នៅចុងបញ្ចប់នៃយុទ្ធនាការនេះ សម្ព័ន្ធយុវជនទីក្រុងហូជីមិញនិងយុទ្ធជនស្ម័គ្រចិត្តបានសម្រេចលើសគោល ដៅដែលបានកំណត់ ពោលគឺ៖ ១០០% នៃសម្ព័ន្ធយុវជនថ្នាក់មូលដ្ឋាន បានរៀបចំថ្ងៃសៅរ៍ស្ម័គ្រចិត្ត ថ្ងៃអាទិត្យបៃតងទន្ទឹមជាមួយគ្នានោះ សមាជិកនៃសម្ព័ន្ធយុវជនចំនួន ២ម៉ឺននាក់  ទទួលបានការបណ្តុះបណ្តាល ផ្ទេរផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការពិគ្រោះយោបល់ ការណែនាំវិជ្ជាជីវៈជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ