យុវជនទូទាំងប្រទេសប្រារព្ធធ្វើពិធីគោរពទង់ជាតិក្នុងពេលដំណាលគ្នា ស្វាគមន៍ព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ

(VOVWORLD) - ដោយជួយជ្រោមជ្រែង និងអនុវត្តន៍ការណែនាំរបស់គណៈកម្មាធិការមជ្ឈិមនៃ សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់លើទូទាំងប្រទេស; ឃុំ សង្កាត់ ទីរួមខេត្ត តំបន់ពិសេស និងសាលារៀន បានប្រារព្ធធ្វើពិធីគោរពទង់ជាតិក្នុងពេលដំណាលគ្នា តាមនោះបង្ហាញពីមនោសញ្ចេតនា ជំនឿជាក់ និងការទទួលខុសត្រូវរបស់យុវវ័យចំពោះបក្ស និងមាតុភូមិ។

យុវជនទូទាំងប្រទេសប្រារព្ធធ្វើពិធីគោរពទង់ជាតិក្នុងពេលដំណាលគ្នា ស្វាគមន៍ព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ - ảnh 1ពិធីគោរពទង់ជាតិនាថ្ងៃទី១៩ ខែមករា ដែលធ្វើឡើងដោយសម្ព័ន្ធយុវជន គឺជាចំណុចលេចធ្លោមួយដើម្បីអបអរសាទមហាសន្និបាតលើកទី១៤ របស់បក្ស។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី១៩ ខែមករា ក្នុងបរិយាកាសមុនការបើកមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នៅទីស្នាក់ការនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ នៅទីក្រុងហាណូយ សម្ព័ន្ធយុវជន បានរៀបចំពិធីគោរពទង់ជាតិយ៉ាងឱឡារិក ដើម្បីស្វាគមន៍
មហាសន្និបាតបក្ស។

ដោយជួយជ្រោមជ្រែង និងអនុវត្តន៍ការណែនាំរបស់គណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជន
កុម្មុយនិស្តហូជីមិញ សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់លើទូទាំងប្រទេស; ឃុំ សង្កាត់ ទីរួមខេត្ត តំបន់ពិសេស និងសាលារៀន បានប្រារព្ធធ្វើពិធីគោរពទង់ជាតិក្នុងពេលដំណាលគ្នា តាមនោះបង្ហាញពីមនោសញ្ចេតនា ជំនឿជាក់ និងការទទួលខុសត្រូវរបស់យុវវ័យចំពោះបក្ស និងមាតុភូមិ។

ការរៀបចំពិធីគោរពទង់ជាតិក្នុងពេលដំណាលគ្នានៅទូទាំងប្រព័ន្ធសម្ព័ន្ធយុវជន មិនត្រឹមតែបង្ហាញពីឯកភាពក្នុងសកម្មភាពប៉ុណ្ណោះទេ ថែមទាំងជាការចាប់ផ្ដើមនៃការប្រជុំជីវភាពនយោបាយយ៉ាងទូលំទូលាយសម្រាប់យុវវ័យទូទាំងប្រទេស តាមនោះលើកកម្ពស់ឧត្តមគតិបដិវត្តន៍ បណ្តុះស្មារតីទទួលខុសត្រូវ និងមនសិការពលរដ្ឋរបស់យុវជនជំនាន់ក្រោយនៅចំពោះមុខការសម្រេចចិត្តសំខាន់ៗរបស់បក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ