យុវជនរដ្ឋធានីរួមដៃបង្ការទប់ស្កាត់ជំងឺរាតត្បាត

(VOVWORLD) - កម្មវិធីនេះត្រូវបាន សម្ព័ន្ធយុវជនហាណូយរៀបចំឡើងនៅកន្លែងចំនួន៨ ដែលបានចែកម៉ាស់ មុខចំនួន១ហ្មឺនគ្រឿង ទឹកអនាម័យដៃស្ងួតចំនួន៨០០ដប ហើយចែកខិត ប័ណ្ឌឃោសនាពីវិធានការបង្ការទប់ស្កាត់ជំងឺរាតត្បាតនេះនៅតាមកេរ្តិ៍ ដំណែល រមនីយដ្ឋាន ស្ថានីយ៍ឡានក្រុង និងទីតាំងប្រមូលផ្ដុំមនុស្សជា ច្រើននៅទីក្រុង។
នាថ្ងៃទី៨កុម្ភៈ យុវជនរាប់ពាន់នាក់នៅរដ្ឋធានីហាណូយ បានបើក យុទ្ធនាការឃោសនាអំពីការបង្ការទប់ស្កាត់ជំងឺរាតត្បាតរលាកផ្លូវ ដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV)។ កម្មវិធីនេះត្រូវបាន សម្ព័ន្ធយុវជនហាណូយរៀបចំឡើងនៅកន្លែងចំនួន៨ ដែលបានចែកម៉ាស់ មុខចំនួន១ហ្មឺនគ្រឿង ទឹកអនាម័យដៃស្ងួតចំនួន៨០០ដប ហើយចែកខិត ប័ណ្ឌឃោសនាពីវិធានការបង្ការទប់ស្កាត់ជំងឺរាតត្បាតនេះនៅតាមកេរ្តិ៍ ដំណែល រមនីយដ្ឋាន ស្ថានីយ៍ឡានក្រុង និងទីតាំងប្រមូលផ្ដុំមនុស្សជា ច្រើននៅទីក្រុង។ ទន្ទឹមនឹងនោះ យុវជនរដ្ឋធានីថែមទាំងសហការជាមួយ អង្គភាពមានសមត្ថកិច្ចនានាអនុវត្តការបាញ់ថ្នាំកម្ចាត់មេរោគ បោសសម្អាត អនាម័យនៅតាមវិថីនានាសំដៅធានាសុវត្ថិភាពសម្រាប់សហគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ